ការឈ្នះរបស់លោក Trump ជួយឲ្យលោក Modi រៀបចំមុខមាត់របស់ឥណ្ឌាឡើងវិញជាមួយលោកខាងលិច

2024/11/07 11:09:07 pm        72


ប្រហែលជាមិនមានមេដឹកនាំប៉ុន្មានរូបនោះទេ នៅតំបន់អាស៊ី រីករាយពេញចិត្តនៅពេលឃើញលោក Donald Trump វិលត្រឡប់ទៅអង្គុយកៅអីសេតវិមានវិញជាងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi។

លោក Modi បានក្លាយជាមេដឹកនាំដ៏សំខាន់ដំបូងគេ ដែលអបអរលោក Trump ចំពោះជ័យជម្នះ «ជាប្រវត្តិសាស្ត្រ» របស់លោក នៅក្នុងការបោះឆ្នោត កាលពីថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) ដោយបានបង្ហោះសាររបស់លោករួមជាមួយនឹងរូបថតដែលឥស្សរជនទាំង២ កាន់ដៃគ្នា នៅឯកន្លែងជួបជុំអ្នកគាំទ្ររាប់ពាន់នាក់ នៅទីក្រុង Houston កាលពី ៥ឆ្នាំមុន។ ហើយមិនបង្អង់យូរ លោកបានទូរសព្ទទៅនិយាយសម្ដែងការអបអរភ្លាមៗ។

ការវិលទៅកាន់អំណាចជាថ្មីរបស់លោក Trump ផ្តល់ឱកាសឲ្យលោក Modi លើកកម្ពស់មុខមាត់របស់ឥណ្ឌាជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដែលប្រទេសទាំងនោះបានបង្កើនការត្រួតពិនិត្យនាពេលថ្មីៗនេះ ជុំវិញទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងការមានចំណែករួមរបស់ប្រទេសនេះ ក្នុងអំពើហិង្សា ប្រឆាំងនឹងសកម្មជនផ្ដាច់ខ្លួនរបស់សាសនា Sikh នៅសហរដ្ឋអាមេរិក និងកាណាដា។ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីឆ្នាំមុន បានចោទប្រកាន់ថា ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា បានជាប់ពាក់ព័ន្ធក្នុងការសម្លាប់អ្នកប្រឆាំងដែលរស់នៅក្រៅប្រទេស ហើយសំណុំរឿងនេះ កំពុងដំណើរការតាមរយៈតុលាការអាមេរិក និងកាណាដា។

មន្ត្រីនៅទីក្រុង New Delhi ដែលសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ រំពឹងថា រដ្ឋបាលថ្មីរបស់លោក Trump នឹងមិនសូវគិតគូរខ្លាំង ក្នុងការទាមទារឲ្យមានការទទួលខុសត្រូវពីរដ្ឋាភិបាលឥណ្ឌា ចំពោះការជាប់ពាក់ព័ន្ធក្នុងការសម្លាប់ក្រៅប្រព័ន្ធតុលាការ នៅកាណាដា និងសហរដ្ឋអាមេរិក។ រដ្ឋបាលលោក Joe Biden បាន និងកំពុងជំរុញឲ្យឥណ្ឌាស៊ើបអង្កេត និងកាត់ទោសមន្ត្រីដែលត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធក្នុងករណីនេះ។ តែយ៉ាងណាក្ដី ឥណ្ឌាបានបដិសេធជាផ្លូវការថា មិនមានគម្រោងការធ្វើឃាតណាមួយឡើយ។

ហើយជាមួយគ្នានេះ បណ្ដាអ្នកវិភាគ និងមន្ត្រីនានា ជឿជាក់ថា សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់លោក Trump នឹងបន្តកិច្ចខិតខំប្រឹងប្រែងដែលមានរយៈពេលជាច្រើនឆ្នាំមកហើយនោះ ក្នុងការធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាដៃគូយុទ្ធសាស្ត្រ ដើម្បីទប់ទល់នឹងទីក្រុងប៉េកាំងដែលមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ជាកិច្ចប្រឹងប្រែងដែលបានផ្ដល់ភាពចំណេញដល់ឥណ្ឌា ដោយការទាក់ទាញបាននូវការវិនិយោគដ៏ធំថ្មីពីសំណាក់បណ្ដាក្រុមហ៊ុនអាមេរិក ដូចជាក្រុមហ៊ុន Apple Inc ជាដើម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        3
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        49
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm