ខេត្ត Punjab របស់ប៉ាគីស្ថាន បង្កើតបន្ទប់សង្រ្គាមផ្សែងអ័ព្ទ ដើម្បីប្រយុទ្ធប្រឆាំងនឹងកង្វក់បរិកាសដ៏គ្រោះថ្នាក់

2024/11/07 11:17:48 pm        86

ក្រុមមន្រ្តីនិយាយថា ខេត្ត Punjab របស់ប្រទេសប៉ាគីស្ថាន បានបង្កើតបន្ទប់សង្រ្គាមផ្សែងអ័ព្ទ ដើម្បីដោះស្រាយបញ្ហាកង្វក់បរិយាកាសធ្ងន់ធ្ងរ ស្របពេលដែលគុណភាពខ្យល់នៅទីក្រុង Lahore ឈរនៅលើកំពូលតារាងជាទីក្រុងមានកង្វក់បរិយាកាសដ៏អាក្រក់បំផុតរបស់ពិភពលោក ។

អ្នកនាំពាក្យក្រសួងបរិស្ថានខេត្ត Punjab បាននិយាយថា គណៈកម្មាធិការបន្ទប់សង្រ្គាមផ្សែងអ័ព្ទ មានបុគ្គលិកមកពីក្រសួងពាក់ព័ន្ធចំនួន ៨ នឹងពិនិត្យមើលស្ថានភាពមួយនេះ ។

ប្រទេសនៅអាស៊ីខាងត្បូងមួយនេះ គ្របដណ្តប់ដោយផ្សែងអ័ព្ទរាល់រដូវរងា ពេលដែលខ្យល់ត្រជាក់ទាក់យកការបំភាយឧស្ម័ន ធូលី និងផ្សែងពីការដុតកាកសំណល់កសិកម្ម ។

លោក Muhammad Ishtiag គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Lahore បាននិយាយថា លោកពិតជាពិបាកដកដង្ហើមខ្លាំងណាស់ ហើយនិងក្រហាយភ្នែក ទំនងជាបណ្តាលមកពីគុណភាពខ្យល់អន់ខ្លាំង ។ លោកបន្តថា លោកនឹងស្នាក់នៅក្នុងផ្ទះរហូតដល់វាសុវត្ថិភាពក្នុងការដើរហើរខាងក្រៅ ។

កាលពីថ្ងៃអាទិត្យកន្លងទៅ រដ្ឋាភិបាលខេត្ត Punjab ដែលទីក្រុង Lahore ស្ថិតនៅ បានណែនាំប្រជាពលរដ្ឋឲ្យពាក់ម៉ាស់ និងហាមឃាត់សកម្មភាពខាងក្រៅ ដើម្បីប្រយុទ្ធប្រឆាំងនឹងផ្សែងអ័ព្ទដ៏គ្រោះថ្នាក់នេះ ។

 ចំណាត់ការនេះដែរ បានធ្វើឡើង បន្ទាប់ពីការហក់ឡើងដ៏គ្រោះថ្នាក់នៃកង្វក់បរិយាកាស បង្កឲ្យមានហានិភ័យសុខភាពធ្ងន់ធ្ងរចំពោះមនុស្សងាយរងគ្រោះ ។

 យោងតាមការចេញផ្សាយព័ត៌មាន រដ្ឋាភិបាលខេត្ត Punjab បានចេញបម្រាម Green Lockdown នៅតាមតំបន់មានកង្វល់បរិយាកាសខ្លាំងបំផុត រួមទាំងបំរាមសកម្មភាពសំណង់ ការប្រើប្រាស់ម៉ាស៊ីនភ្លើងពាណិជ្ជកម្ម និងហាមឃាត់កន្លែងលក់ចំណីអាហារកណ្តាលវាលដែលប្រើប្រាស់ធ្យូងអុស ធ្យូងថ្ម ឬអុសដោយគ្មានដំឡើងប្រព័ន្ធគ្រប់គ្រងការបំភាយឧស្ម័នត្រឹមត្រូវ ៕

អត្ថបទដែលទាក់ទង

អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        5
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        12
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក

2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm