អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទប្រែរូប ផ្នែកខាងជើង

2024/11/07 11:40:45 pm        736

ក្រុមការងារអាជ្ញាធរជាតិអប្សរា ​បន្តជួសជុលខ្លោងទ្វារជើង ផ្នែកខាងកើត របស់ប្រាសាទប្រែរូប ដំណាក់កាលទី២ សម្រេចបានប្រមាណ៩០ភាគរយ។ ការងារជួសជុលនេះ ដំណើរការតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ នឹងបញ្ចប់នៅ​ខែ វិច្ឆិកា ឆ្នាំ២០២៤ នេះ។

លោក សូរ ប៉ោត បុរាណវិទូ និងគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទប្រែរូប​ ឱ្យដឹងថា ស្ថានភាពនៃខ្លោងទ្វារខាងជើងផ្នែកខាងកើតរបស់ប្រាសាទ​ប្រែរូប ​បានខូចខាត និង​មានហានិភ័យ​ដល់សំណង់ ព្រមទាំងភ្ញៀវទេសចរមិនអាចដើរឆ្លងកាត់។ ដើម្បី​សង្គ្រោះ​ខ្លោងទ្វារនេះ​ឱ្យរឹងមាំ​ឡើងវិញ ក្រុមការងារជួសជុលពង្រឹងផ្នែកខាងក្នុងនៃស្លាបខាងជើង ​ផ្នែកខាងក្រៅផ្នែកខាងលិច និងផ្នែកខាងកើត​ ព្រមទាំងជួសជុល​ពង្រឹងរចនាសម្ពន្ធឥដ្ឋដែលខូចខាតធ្ងន់ធ្ងរ គ្មានស្ថិរភាព​នៅផ្នែកខាងលើនៃតួខ្លោងទ្វារ។ បិទបំពេញស្នាមប្រេះហែកការពារជម្រាបទឹក និងបន្ថែមរចនា​សម្ពន្ធមួយចំនួនសម្រាប់ភាពរឹងមាំយូអង្វែងដល់រចនាសម្ពន្ធខ្លោងទ្វារទាំងមូល។

លោក សូរ ប៉ោត បញ្ជាក់ថា ​ការងារជួសជុលខ្លោងទ្វារខាងកើតប្រាសាទប្រែរូប ​ផ្នែកខាងជើង រួចរាល់ ​គឺរចនាសម្ពន្ធនៃសំណង់ខ្លោងទ្វារទាំងមូល នឹង​មានភាពរឹងមាំឡើងវិញ មានសុវត្ថិភាព​ទាំងខ្លោងទ្វារ ​ហើយភ្ញៀវទេសចរក៏អាចដើរចេញចូលទស្សនាតាម​ខ្លោងទ្វារទិសខាងកើត​ដ៏​សំខាន់នេះដោយសុវត្ថិភាព។

អ្នកជំនាញរូបនេះរម្លឹកថា ​ការខូចខាតនៃរចនាសម្ពន្ធប្រាសាទប្រែរូប បណ្តាលមកពីការកង្វះការ​ថែទាំយូរអង្វែង ​មានដើមឈើនិងស្មៅដុះចាក់ឬស កំណកដី ​និងបណ្ដាលពីអាយុកាល​នៃ​សម្ភារសំណង់ អាកាសធាតុ ​ពិសេសទឹកភ្លៀងហូរជ្រាបចូលក្នុងប្រាសាទ ដែលធ្វើឱ្យរចនាសម្ពន្ធ​ចុះខ្សោយ ថ្មប្រាសាទងាយនឹងពុកផុយ។

សូមបញ្ជាក់ថា កន្លងមកនៅប្រាសាទប្រែរូបក៏ធ្លាប់មានការជួសជុលនៅសម័យបារាំង និងក្រោយមកទៀត មានប្រទេសអ៊ីតាលីផង៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        168
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        144
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        168

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm