អតីតសកម្មជនបក្សប្រឆាំង បង្ហាញការសោកស្តាយចំពោះការជឿ និងបំផុសព័ត៌មានមិនពិតពីស្ថានភាពព្រំដែន

2024/11/07 11:55:42 pm        246

អតីតសកម្មជនគណបក្សប្រឆាំនៅប្រទេសជប៉ុនលោក ហៃ វណ្ណា បានបង្ហាញការសោកស្តាយចំពោះការជឿ និងបំផុសព័ត៌មានមិនពិតពីស្ថានភាពព្រំដែនកន្លងមក។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានធ្វើដំណើរចុះពិនិត្យស្ថានភាពតាមបន្ទាត់ព្រំដែន និងការរស់នៅរបស់ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជា-វៀតណាម ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលក្រោមការសម្របសម្រួលពីឯកឧត្តម យូ សិរីវុឌ្ឍ បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងាររចលនាកសាងសមាជិកមូលដ្ឋានរាជធានី-ខេត្តនៃគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ហៃ វណ្ណា បានសម្តែងការ​ភ្ញាក់ផ្អើល​ចំពោះការអភិវឌ្ឍ ​និងភាពរីកចម្រើនតាមបន្ទាត់ព្រំដែនដែល​ឆ្លុះបញ្ចាំង​ពីភាពវិជ្ជមាន និង​ផ្ទុយស្រឡះពីការបំភ្លៃរបស់ក្រុមប្រឆាំងនៅឯបរទេសដែលមិនបានធ្វើដំណើរដល់បន្ទាត់ព្រំដែន។

អតីតសកម្មជនរូបនេះ បញ្ជាក់ថា ការចោទប្រកាន់លើបញ្ហាព្រំដែនរបស់ខ្លួនកន្លងមក ពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV-DTA) ​ជាការគួរឱ្យសោកស្តាយ ដោយ​សារមិនមានមូលដ្ឋាន ហើយក្តីបារម្ភនាពេលនោះ ត្រូវបានលាតត្រដាង​រឹតតែច្បាស់លាស់​តាមរយៈការជួប​ និងពន្យល់របស់រាជរដ្ឋាភិបាល។

ជាមួយគ្នានេះ អតីតសកម្មជនគណបក្សប្រឆាំងរូបនេះ អះអាងថា រយៈពេល៩ឆ្នាំ​ដែល​រូបលោក​ប្រឡូក​កិច្ចការជាមួយគណបក្សប្រឆាំង ​គឺមិនដែល​ឃើញគណបក្សប្រឆាំង​ធ្វើ​នយោបាយ​ចង់រួមរួបគ្នានោះ ​ផ្ទុយទៅវិញ​គណប្រឆាំង​បានធ្វើនយោបាយមានតែសាចទឹក​ដាក់គ្នាតែប៉ុណ្ណោះ។

យ៉ាងណាមិញ​អតីតសកម្មជនគណបណបក្សប្រឆាំងរូបនេះ ​សង្ឃឹម​ជឿជាក់ថា ​ទាំងអ្នក​មាន​និន្នាការស្រប ឬប្រឆាំង ត្រូវរួមគ្នា ដើម្បីធ្វើឲ្យប្រទេសជាតិតែរឹងមាំ ដោយសារ​ប្រទេសកម្ពុជា​មានប៉ូល២​ គឺប៉ូលទេសចរណ៍​វប្បធម៌ ​និងប៉ូលអេកូទេសចរណ៍។

សូមជម្រាបថា ​ការធ្វើដំណើរទៅពិនិត្យតាមបន្ទាត់ព្រំដែនរបស់អតីតសកម្មជនគណបក្សប្រឆាំង លោក ហៃ វណ្ណា គឺជាលើកទី១ ក្នុងជីវិត​ ចាប់​តាំងពីអតីត​សកម្មជន​គណបក្សប្រឆាំង បានប្រឡូក​ជីវភាពនយោបាយរហូត​សម្រេចចិត្តចូលរួម​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៕ អត្ថបទ សេក ឧត្តម ថត 


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        162
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        139
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm