ក្រុម​ជម្រើស​ជាតិ​វាយ​កូនឃ្លី​លើ​តុ​ពុំ​ទាន់​ស្ដារ​កម្លាំង​កាយ តែ​រីកចម្រើន​គុណភាព​បច្ចេកទេស​

2021/10/19 10:06:20 am        86

​វាយ​កូនឃ្លី​លើ​តុ​៖ ជាង ២​សប្ដាហ៍​មក​ហើយដែល​ក្រុម​ជម្រើស​ជាតិ​កីឡាវាយកូនឃ្លីលើតុ​ បាន​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​លក្ខណៈ​បិទ​ខ្ទប់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ខណៈ​គុណ​ផល​កម្លាំងកាយពុំ​ទាន់​ស្ដារ​បាន​នោះទេ តែ​រីកចម្រើន​ផ្នែក​គុណ​ផល​បច្ចេកទេស​គួរ​ឲ្យ​កត់សម្គាល់។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា។​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ បាន​បញ្ជាក់ថា សម្រាប់​ការបិទ​ខ្ទប់​ហ្វឹកហាត់​នេះ កីឡាករ​-​កីឡាការិនី​ម្នាក់បាន​សម្រុក​ហ្វឹកហាត់​ខ្លាំង ១​ថ្ងៃ ៣​ពេល ដើម្បី​បង្កើន​គុណ​ផល​កម្លាំងកាយ និង​បច្ចេកទេស។ បន្ទាប់​ពីឆ្លងកាត់​ការហ្វឹកហាត់​មួយរយៈ​ពេលកន្លងមក លោក​សង្កេតឃើញ​ក្រុម​ជម្រើសជាតិ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជាមាន​ការរីក​ច្រើន​លើ​ផ្នែក​បច្ចេកទេស បន្ទាប់ពី​ពួកគេ​ខកខាន​ហ្វឹកហាត់​ផ្ទាល់​ជាមួយ​សម្ភារៈ​ជិត ១​ឆ្នាំកន្លងមក។​ ​លោក​សង្ឃឹមថា ការហ្វឹកហាត់​ជុំគ្នា​នេះនឹង​ជំរុញ​សិទ្ធ​ផល​កីឡាករ​-​កីឡាការិនី​ឲ្យ​កាន់តែ​រីកចម្រើន ទោះបី​បច្ចុប្បន្ន​គុណ​ផល​កម្លាំងកាយ​របស់​ពួកគេមិនទាន់​កើនឡើង​ក៏ដោយ។ ពិសេស​ដោយមាន​ការយ​ក​ចិត្ត​ទុកដាក់​របស់​ថ្នាក់ដឹកនាំ សហព័ន្ធ គ្រូបង្វឹក ក៏ដូចជា​ការខិតខំ​ប្រឹង​របស់​កីឡាករ​-​កីឡាការិនី​គ្រប់រូប លោក​ជឿជាក់ថា ពួកគេ​នឹងមាន​សមត្ថភាព​គ្រប់គ្រាន់ដើម្បី​ឈានទៅ​ដណ្ដើម​លទ្ធផល​ល្អប្រសើរ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​គួរ​បញ្ជាក់ថា អំឡុងពេល​បិទ​ខ្ទប់​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​រយៈពេល ៣​ខែសម្រាប់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​វាយ​កូនឃ្លី​លើ​តុ​កម្ពុជា ក្រៅពី​ទទួលបាន​ប្រាក់ខែ​ជម្រើសជាតិ ពួកគេ​ក៏​ទទួលបាន​ប្រាក់ឧបត្ថម្ភ​បន្ថែម ១៥០​ដុល្លារ​ក្នុង ១​ខែពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm