លោក Xi អបអរសាទរលោក Trump ខណៈចិនអំពាវនាវឲ្យទំនាក់ទំនងសហប្រតិបត្តិការបន្តឆ្ពោះទៅមុខ

2024/11/08 12:42:13 am        160

 នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិនបានអំពាវនាវឲ្យចិន-សហរដ្ឋអាមេរិកក្លាយជាប្រទេសចេះគោរពគ្នាទៅវិញទៅមក ជាទីដែលការខ្វែងគំនិតគ្នាអាចគ្រប់គ្រងបានត្រឹមត្រូវ ។

 ការឆ្លើយតបនេះ កើតជាសំនួរនៅក្នុងសន្និសីទសារព័ត៌មានដែលបានសុំបញ្ជាក់ថាតើប្រធានាធិបតីចិនលោក Xi Jinping មានបានទូរស័ព្ទ ឬផ្ញើរសារទៅកាន់ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ដែរឬទេ ។

 សារអបអរសាទររបស់លោក Xi ដល់លោក Donald Trump ហាក់ស្ងប់ស្ងាត់ជាងពេលដែលលោក Trump បានឈ្នះការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ ២០១៦ ។

 អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning និយាយថា លោក Xi Jinping បានអបអរសារទរប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump ។ លោក Xi បានចង្អុរបង្ហាញថា ប្រវត្តិសាស្រ្តបានបង្ហាញពួកយើងថា កិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក នឹងផ្តល់ប្រយោជន៍ដល់ភាគីទាំង ២ ហើយការប្រយុទ្ធគ្នា នឹងធ្វើឲ្យពួកគេប៉ះពាល់ ។ ទំនាក់ទំនងប្រកបដោយស្ថិរភាព សុខភាព និងចីរភាព នឹងស្របតាមផលប្រយោជន៍រួមរបស់ប្រទេសទាំង ២ និងការរំពឹងទុករបស់សហគមន៍អន្តរជាតិ ។

 ជ័យជំនះរបស់លោក Trump អាចធ្វើឲ្យកើតមានបញ្ហាដូចកាលពីតំណែងប្រធានាធិបតីលើកដំបូងរបស់លោក ពេលដែលលោកចាប់ផ្តើមសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសមហាអំណាចសេដ្ឋកិច្ចធំបំផុតទី ២របស់ពិភពលោកមួយនេះ កាលពីឆ្នាំ ២០១៨ បើទោះបីជាសង្រ្គាមនេះ ឈប់ទៅវិញ មុនពេលការរីករាលដាលសកលជំងឺ COVID-19 ក្នុងខែមករា ឆ្នាំ ២០២០ ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        75
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        120
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm