ភ្នំពេញ : យុទ្ធនាការ “Canvas of Dreams” ដែលបានធ្វើឡើងនៅក្នុងកម្មវិធី Cocktail Gala ដ៏អស្ចារ្យនាថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅនេះ បានទាក់ទាញការប្រមូលផ្តុំដ៏គួរឱ្យចាប់អារម្មណ៍នៃអ្នកចូលរួមជាង 300 នាក់ដោយជោគជ័យក្នុងការប្រមូលនិធិទឹកប្រាក់បានជាង ៣.១២៥ ដុល្លារសម្រាប់ Tiny Toones Cambodia ដែលជាអង្គការក្រៅរដ្ឋាភិបាលដ៏ឆ្នើមមួយដែលផ្តល់ការ អប់រំផ្នែកសិល្បៈដល់កុមារក្រីក្រនៅ ក្នុងប្រទេសកម្ពុជា។
អង្គពិធីនេះក៏មានការអញ្ជើញចូលរួមពីកិត្តិយសពី សំ ណាក់ភ្ញៀវកិត្តិយសជាច្រើនរូបរួមមាន៖ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ លោក Daniel Kerr នាយកប្រតិបត្តិការសម្រាប់ប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ានៅក្រុមហ៊ុន The Ascott Limited; លោកស្រី Anita Cui អគ្គនាយករងនៃក្រុមហ៊ុន GRED ដែលជាម្ចាស់ក្រុមហ៊ុនរបស់សណ្ឋា គារ Oakwood; និងលោក De mian Jung ប្រធានគ្រប់គ្រងទូទៅនៃសណ្ឋាគារ Oakwood Premier Phnom Penh ផងដែរ ។
លោក Daniel Kerr បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងនិង ការលះបង់របស់សណ្ឋាគារ Oak wood Premier Phnom Penh ក្នុងការគាំទ្រដល់ជនក្រីក្រនិងជំរុញទឹកចិត្តស្រលាញ់សិល្បៈពិតជាគំរូដ៏ល្អ ដ៏គួរឲ្យកោតសសើរ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែរៃអង្គាសថវិកា សម្រាប់អង្គការ Tiny Toons Cambodia តែ មួយមុខប៉ុណ្ណោះទេ វាថែមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់សណ្ឋាគារក្នុងការគាំទ្រដល់សិល្បករវ័យក្មេង និងពង្រឹងមុខមាត់វប្បធម៌ក្នុងស្រុករបស់កម្ពុជាផងដែរ។ រួមគ្នាយើងអាចបង្កើតឱកាសដែលជំរុញទឹកចិត្តនិងលើកស្ទួយមនុស្សជំនាន់ក្រោយ ” ។លោកបានបន្តថា អំឡុងពេលមួយខែនៃយុទ្ធនាការ Canvas of Dreams នេះសណ្ឋាគារ Oak wood Premier Phnom Penh បានចូលរួមយ៉ាង សកម្មដល់សហគមន៍ជាមួយនឹងសកម្មភាពដ៏សម្បូរបែប រួមទាំងការតាំងពិពណ៌សិល្បៈ និងកម្មវិធីជួបសំណេះ សំណាលជាមួយសិល្បករផងដែរ។គំនិតផ្តួចផ្តើមទាំងនេះបានផ្តល់វេទិកាសម្រាប់សិល្បករក្នុងស្រុកដើម្បីបង្ហាញពីទេពកោសល្យរបស់ពួកគេ និងលើកទឹកចិត្តឱ្យមានការចូលរួមជាសាធារណៈនៅក្នុងសិល្បៈ។ Cocktail Galaបានបម្រើការជាចំណុចកំពូលដែលសម ស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ដោយអបអរសាទរនូវទេពកោស ល្យដ៏អស្ចារ្យនៅក្នុងសហគមន៍សិល្បៈក្នុងស្រុក និងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់សណ្ឋាគារចំពោះការពង្រឹងវប្បធម៌។
មូលនិធិដែលរៃអង្គាសបានក្នុងអំឡុងពេលពិធី ត្រូវផ្តល់ជូនទាំងស្រុងដល់អង្គការ Tiny Toones Cambodia ដែលអាចឱ្យអង្គការបន្តការងារសំខាន់ៗរបស់ខ្លួន ក្នុងការផ្តល់ការអប់រំផ្នែកសិល្បៈ និង ឱកាសច្នៃប្រឌិតដល់កុមារដែលត្រូវការវាច្រើនបំផុត។ កម្មវិធីនេះ គឺមានសារៈសំខាន់ក្នុងការផ្តល់អំណាចដល់បុគ្គលវ័យក្មេង ជំរុញភាពច្នៃប្រឌិតរបស់ពួកគេ និងផ្តល់ឱ្យពួកគេនូវឧបករណ៍ដែលពួកគេត្រូវ ការដើម្បីទទួលបានជោគជ័យ។
សូមជម្រាបថា នៅពេលដែលយុទ្ធនាការ Canvas of Dreams បានបញ្ចប់សណ្ឋាគារ Oakwood Premier Phnom Penh នៅតែមិនផ្លាស់ប្តូរនៅក្នុងការលះបង់របស់ខ្លួនក្នុងការលើកស្ទួយសហគមន៍សិល្បៈក្នុងស្រុក។ សណ្ឋាគារទន្ទឹង រង់ចាំកិច្ចសហការ និងគំនិតផ្តួចផ្តើមនាពេលខាងមុខដែលបន្តផ្តល់អំណាច ជាពិសេសការបំផុស គំនិតដល់ទេព កោ សល្យវ័យក្មេង ដោយធានាថា សិល្បៈនៅតែជាផ្នែកមួយដ៏រស់រវើក និងសំខាន់នៃវប្បធម៌កម្ពុជា។ យើងរួមគ្នាបង្កើតឥទ្ធិពលយូរអង្វែងដល់ជីវិតរបស់សិល្បករវ័យក្មេង និងអបអរសាទរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា៕