សម្តេចធិបតីផ្តល់គំនិតដល់សមាជិកមហាអនុតំបន់មេគង្គគប្បីរួបរួមគ្នាទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការពារ ពាណិជ្ជកម្មសេរី

2024/11/08 04:30:03 am        183

ភ្នំពេញ ÷ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានថ្លែងថា នៅក្នុងកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់គំនិតមួយចំនួនដល់រដ្ឋាភិបាលនៃប្រទេសជាសមាជិកមហាអនុតំបន់មេគង្គទាំងអស់ គប្បីរួបរួមគ្នាទ្រទ្រង់កំណើនសេដ្ឋកិច្ច ការពារនូវពាណិជ្ជកម្មសេរី និងទប់ទល់ហានិភ័យនៃការប្រែប្រួលអាកាសធាតុជាដើម។

 ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ស្តីពីលទ្ធផលបេសកកម្មរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៅប្រទេសចិនថ្ងៃទី ៦-៧ ខែវិច្ឆិកានេះ នៅទីក្រុងគុនមិញ ប្រទេសចិននោះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានលើកឡើងថា នៅ ក្នុងកិច្ចប្រជុំខាងលើ ដែលមានប្រទេសជាមាជិកដូចជា ចិន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម នេះ គឺភាគីទាំងអស់បានពិភាក្សាគ្នាជាច្រើនវិធានបទ ក្នុងនោះវិធានបទដែលសំខាន់ជាងគេ ហើយថែម ទាំងបានអនុម័តផងនោះគឺ«ឆ្ពោះទៅកាន់សហគមន៍មួយកាន់តែប្រសើរឡើងតាមរយៈការអភិវឌ្ឍ» ដែល ជំរុញដោយនវានុវត្តន៍ ពោលគឺការប្រើប្រាស់បច្ចេកវិទ្យាថ្មី និងវិធីសាស្រ្តថ្មី ត្រូវតែជួយពង្រីក និងពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសចិនជាមួយប្រទេសជាសមាជិកដើម្បីធ្វើយ៉ាងណាឲ្យមហាអនុតំបន់មេគង្គនៅទីបំផុតក្លាយជាសហគមន៍មួយកាន់តែល្អប្រសើរជាលំដាប់។

 តាមរយៈសន្និសីទសារព័ត៌មានខាងលើនេះ ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ បានឲ្យដឹងទៀតថា នៅលើវេទិកានៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថា ដោយបានផ្តល់នូវគំនិតសំខាន់ៗមួយចំនួនប្រាប់ដល់ថ្នាក់ដឹកនាំប្រទេសជាសមាជិកទាំងអស់ថា« អ្វីដែល ជាសំខាន់នោះ គឺពីពេលនេះតទៅ គឺប្រទេសជាសមាជិកទាំង៦នៃមហាអនុតំបន់មេគង្គត្រូវតែរួបរួមគ្នា ទ្រ ទ្រង់កំណើនសេដ្ឋកិច្ច ការពារពាណិជ្ជកម្មសេរី ទប់ទល់ហានិភ័យនៃការប្រែប្រួលអាកាសធាតុ។ មូលហេតុ គឺដោយសារតែមហាអនុតំបន់មេគង្គទាំងមូល ជាសេដ្ឋកិច្ចដែលពឹងផ្អែកជាពិសេសលើការនាំចេញ និងជា ដែនដីដែលងាយនឹងទទួលរងគ្រោះពីមហន្តរាយធម្មជាតិ»។

 ឯកឧត្តមរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានឲ្យដឹងទៀតថា លើវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានសម្តែងនៅសេចក្តីសោមនរីករាយចំពោះការដែលប្រទេសមហាអនុតំបន់មេ គង្គសម្រេចចាប់យកដោយមិនបានបង្អែរបង្អង់នវានុវត្តន៍ និងឌីជីថលូបនីយកម្ម ព្រមទាំងបញ្ញាសិប្បនិមិត្តផងដែរ។ មួយវិញទៀតសម្តេចធិបតី ក៏បានលើកឡើងផងដែរថា មហាអនុតំបន់មេគង្គ នឹងទាញយកបាននូវអត្ថប្រយោជន៍បន្ថែម ធំ និងច្រើនទៀតពីដំណើរការឌីជីថលូបនីយកម្ម ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងបណ្តាប្រទេសជាសមាជិកទាំងអស់ផងដែរ។

 ឯកឧត្តម ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស្វ័រ ក៏បានលើលកឡើងផងដែរថា កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ជាដើមនោះគឺផ្តោតសំខាន់បំផុតគឺលើកកម្ពស់វិស័យសេដ្ឋកិច្ចរវាងប្រទេសផងខ្លួន និងបានជួយឲ្យសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាទីផ្សារបស់កម្ពុជា កាន់តែល្អប្រសើរបន្ថែមទៀតតាមរយៈកិច្ចសហប្រតិបត្តិការខាងលើនេះ។

 សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំកំពូលនានាខាងលើនេះ នៅទីក្រុងគុនមិញប្រ ទេសចិននោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាក៏បានឆ្លៀងឱកាសជួបសម្តែងការគួរ សម និងពិភាក្សាការងារមួយចំនួនជាមួយថ្នាក់ដឹកនាំប្រទេសជាមិត្តផងដែរ ហើយមិនតែប៉ុណ្ណោះ សម្តេចក៏បានអនុញ្ញាតិឲ្យថ្នាក់ដឹកនាំ និងតំណាងបណ្តាក្រុមហ៊ុនធំៗជាច្រើនរបស់ចិនចូលជួបពិភាក្សាការងារផង ដែរ៕

អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        71
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        164
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm