ជនរងគ្រោះពីសង្គ្រាមអ៊ីស្រាអែលនៅប៉ាឡេស្ទីន និងលីបង់ រំពឹងថាលោក Trump នឹងធ្វើឱ្យស្ថានភាពពួកគេកាន់តែយ៉ាប់យ៉ឺន

2024/11/08 04:47:33 pm        394

ជនស៊ីវិលប៉ាឡេស្ទីន និងលីបង់ កំពុងប្រឈមការបំផ្លិចបំផ្លាញបន្ថែមទៀត ពេលលោក Donald Trump ចាប់ផ្តើមអាណត្តិទីពីររបស់លោកជាប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែមករា។ស្របពេលក្រុមអ្នកគាំទ្រលោក Trump រាប់លាននាក់អបអរជ័យជម្នះរបស់លោក មនុស្សជាច្រើននៅមជ្ឈិមបូព៌ាកំពុងសម្លឹងមើលដោយភាពភ័យខ្លាច។

នៅដែនដីហ្កាហ្សា និងតំបន់វេសប៊ែងកាន់កាប់ដោយអ៊ីស្រាអែល និងនៅប្រទេសលីបង់ មានការភ័យខ្លាចថាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់របស់អ៊ីស្រាអែលនេះ នឹងជំរុញនាយករដ្ឋមន្ត្រីរបស់ខ្លួនលោក Benjamin Netanyahu និងរដ្ឋាភិបាលចម្រុះស្តាំជ្រុលមួយនេះ ឱ្យដុតកំឡោចជម្លោះក្នុងតំបន់ និងបំផ្លាញលទ្ធភាពណាមួយនៃការសម្រេចចិត្តដោយខ្លួនឯងរបស់ប៉ាឡេស្ទីន។

ប្រជាពលរដ្ឋហ្កាហ្សាជាច្រើនដែលបានរត់ចេញពីផ្ទះសម្បែងព្រោះសង្រ្គាមរបស់អ៊ីស្រាអែល បាននិយាយថាពួកគេមិនទុកចិត្តលើអាមេរិកទេ ផ្ទុយទៅវិញពួកគេរំពឹងថាសង្រ្គាមនៅហ្កាហ្សានឹងរឹងរឹតកាន់តែយ៉ាប់យ៉ឺនខ្លាំងថែមទៀតទៅវិញទេ ក្រោមការដឹកនាំរបស់លោក Trumpនោះ។មកទល់សប្ដាហ៍នេះជនជាតិប៉ាឡេស្ទីនជាង៤៣.០០០នាក់បានស្លាប់ និងមនុស្សរាប់លាននាក់រត់គេចពីសង្រ្គាមអ៊ីស្រាអែលស្ទើររាល់ថ្ងៃ។

ប្រធានាធិបតីជាប់ឆ្នោតមកពីគណបក្សសាធារណរដ្ឋរូបនេះ បានចោទប្រកាន់លោក Biden មកពីបក្សប្រជាធិបតេយ្យថាបានរារាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងបានសន្យាមិនច្បាស់លាស់ថានឹងជួយអ៊ីស្រាអែលឱ្យបញ្ចប់ការងារនេះ ប្រសិនបើជាប់ឆ្នោតឡើងវិញ។

ពលរដ្ឋក្នុងដែនដីហែកហួរដោយសង្រ្គាមនិយាយថា ពួកគេមិនដឹងថាតើស្ថានភាពនឹងប្រសើរឡើងឬអត់ទេ ក្រោមដៃលោកTrump។លោកអាចបើកដៃឱ្យអ៊ីស្រាអែល និរទេសយើងទាំងអស់គ្នាចេញពីហ្កាហ្សាជំនួសឱ្យការសម្លាប់ពួកយើង។ពួកគេបានមើលឃើញថាប្រធានាធិបតីអាមេរិកជាច្រើនជំនាន់តែងតែគាំទ្ររបបផ្ដាច់ការអ៊ីស្រាលសម្លាប់ពួកគេ។ពួកគេបានបានប្រាប់សារព័ត៌មាន Al Jazeera ថា គ្មានសង្រ្គាមទេរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន។នេះមិនមែនជាសង្រ្គាមនៅហ្កាហ្សាទេតែជាអំពើប្រល័យពូជសាសន៍។ ចំណែកនៅលីបង់វិញ មនុស្សជាច្រើនរំពឹងថា លោក Trump នឹងនៅតែបន្ត ឬបង្កើនការគាំទ្រសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់អ៊ីស្រាអែល និងបន្តការកាប់សម្លាប់ប្រជាពលរដ្ឋលីបង់ខណៈមកដល់ពេលនេះពលរដ្ឋលីបង់ជាង៣.០០០នាក់បានស្លាប់ រាប់លាននាក់រត់ភៀសខ្លួនពីសង្រ្គាម និងត្រូវការជំនួយបន្ទាន់ ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        51
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        49
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm