ក្រុមហេសបូឡា អំពាវនាវឱ្យមានចំណាត់ការរបស់សហរដ្ឋអាមេរិក មិនមែនជាពាក្យសម្ដី ក្រោយលោកTrump ដណ្ដើមបានកៅអីសេតវិមាន

2024/11/08 06:04:18 pm        214

សមាជិកសភាក្រុមហេសបូឡា លោក Ibrahim al-Moussawi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ នៅពេលសួរអំពីជ័យជម្នះក្នុងការបោះឆ្នោតរបស់លោក Donald Trump ថា ក្រុមហេសបូឡា ស្វាគមន៍រាល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសលីបង់ តែមិនសង្ឃឹមខ្លាំងទេថានឹងមានសម្រាប់បទឈប់បាញ់លើរដ្ឋបាលពិសេសណាមួយរបស់សហរដ្ឋអាមេរិក ។ 

លោក Moussawi បានប្រាប់សារព័ត៌មាន Reuters ថា អាចជាការផ្លាស់ប្តូរនៅក្នុងគណបក្សដែលកាន់អំណាច ប៉ុន្តែនៅពេលនិយាយអំពីប្រទេសអ៊ីស្រាអែល ពួកគេមានគោលនយោបាយដូចគ្នាច្រើនឬតិច ។យើងចង់ឃើញចំណាត់ការ យើងចង់ឃើញការសម្រេចចិត្ត មិនមែនត្រឹមតែសម្ដីទេ។អ៊ីស្រាអ៊ែល និងក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់របស់លីបង់ បានប្រយុទ្ធគ្នាអស់រយៈពេលជាងមួយឆ្នាំ ស្របគ្នានឹងសង្រ្គាមហ្កាហ្សា ប៉ុន្តែការប្រយុទ្ធបានកើនឡើងចាប់តាំងពីចុងខែកញ្ញា ដោយកងទ័ពអ៊ីស្រាអែលបានបង្កើនការទម្លាក់គ្រាប់បែកទៅលើភាគខាងត្បូង និងខាងកើតនៃប្រទេសលីបង់ និងមានការលុកលុយតាមភូមិនានានៅព្រំដែន។

អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិយោធារបស់ក្រុមហេសបូឡា ខណៈកំពុងបញ្ចៀសការប៉ះពាល់លើជនស៊ីវិល។ មន្ត្រីហេសបូឡា និងប្រទេសលីបង់ ចង្អុលបង្ហាញពីការកើនឡើងចំនួនអ្នកស្លាប់ ដោយមនុស្សជាង៣.០០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ និងការបំផ្លិចបំផ្លាញយ៉ាងច្រើននៅក្នុងប្រទេសនេះ ជាភស្តុតាងថាភ្លើងសង្គ្រាមរបស់អ៊ីស្រាអែលសម្លាប់មនុស្សដោយមិនរើសមុខឡើយ។

គួររម្លឹកថាកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិកដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលរួមបញ្ចូលសំណើបទឈប់បាញ់រយៈពេល ៦០ ថ្ងៃបានរអាក់រអួលកាលពីសប្តាហ៍មុន នៅមុនការបោះឆ្នោតសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលអតីតប្រធានាធិបតីលោកTrump បានដណ្តើមយកសេតវិមានឡើងវិញ៕

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm