គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​ទូកក្ដោង​អន្តរជាតិ​បន្ដ​ប្រជុំ​ពិនិត្យ និង​ពង្រឹង​ផែនការ​រៀបចំ​ឲ្យ​ជោគ​ជ័យ​

2021/10/19 05:45:03 pm        365

​ទូកក្ដោង៖ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍​ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃ​ទី​១៨ ខែ​សីហាបាន​បន្ដ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ និង​ពង្រឹង​ផែនការ​រៀបចំ​របស់​ខ្លួន ដើម្បី​ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ​ក្នុងនាម​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ថ្នាក់​តំបន់​លើកដំបូង​នេះ។​

​កិច្ចប្រជុំ​នេះដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍នៃ​គណៈ កម្មការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទូកក្ដោង​អន្ដរជាតិនាពេលខាងមុខ និង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់​គណៈកម្មការ​ជំនាញ ដើម្បី​ត្រៀម​រៀបចំ​ការប្រកួត​មួយ​ដ៏​ធំដែល​ទទួលបាន​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា​នេះ។​ ​ជាមួយគ្នា​នោះ ឯកឧត្តម វ៉ា​ត់ ចំរើន បានធ្វើការ​បញ្ជាក់​ជាច្រើន​ចំណុច​ជាមួយ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជា ដែល​នឹងត្រូវ​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ទូកក្ដោង​សិង្ហ​បុរី ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ ពិសេស​ពាក់ព័ន្ធ​នីតិវិធី​នៃ​ការចុះឈ្មោះ ការកំណត់​កាលបរិច្ឆេទ​ចុះឈ្មោះ និង​ការកំណត់​ចំនួន​អ្នកចូលរួម​ជាដើមដើម្បី​ធានាបាន​នូវ​សុវត្ថិភាព និង​ងាយស្រួល​ក្នុងការ​គ្រប់គ្រង។​ ​ឆ្លើយតប​នឹង​ការ​ក្រើន​រំឭកជុំវិញ​ការត្រៀមខ្លួន​នេះ ឯកឧត្តម ថោង រដ្ឋ​សក្ដិ អគ្គលេខាធិការ​សហព័ន្ធ និង​ជា​អនុប្រធាន​គណៈកម្មការ​រៀបចំបានបញ្ជាក់​លម្អិត​នូវ​កម្មវិធី​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ទាំង​ការងារ​បច្ចេកទេស និង​ការចូលរួម ក៏ដូចជា​ការត្រៀម​ទទួល​ស្វាគមន៍​ប្រតិភូ និង​កីឡាករដែល​នឹង​មក​ចូលរួម​ប្រកួត​ជាដើម ពោលគឺ​សហព័ន្ធ​បាន​ត្រៀមខ្លួន​រួច រាល់ ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ទូកក្ដោង​អន្ដរជាតិ​លើកដំបូង​នេះ។​

​សូមបញ្ជាក់ថា ក្រោយ​បានទទួល​ការអនុញ្ញាត​ជាគោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា គណៈ កម្មាធិការ​ជាតិ CAMSOC បាន​បង្កើត​គណៈកម្មកា​រ​ចំពោះ​កិច្ច​មួយដើម្បី​ដឹកនាំ និង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទូកក្ដោង​ជើងឯក​អាស៊ាន​នេះ ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍ CAMSOC ផ្ទាល់។ ​ព្រឹត្តិការណ៍​នេះគ្រោង​នឹង​រៀបចំ​ការប្រកួត​ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១ ខាងមុខនៅ​តំបន់ឆ្នេរ​ខេត្ត​ព្រះសីហនុ ដោយ​គ្រោង​មាន​កីឡាករ​ជិត ២០០​នាក់មកពី ៧​ប្រទេស​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ចំនួន ១២ ដែល​សហការ​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​ទូកក្ដោង​ដោយ​កម្ពុជា និង​សិង្ហ​បុរី៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        133
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        144
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm