ចិនព្រមានថា គ្មានអ្នកឈ្នះក្នុងសង្គ្រាមពាណិជ្ជកម្មឡើយក្នុងសារដំបូងក្រោយលោក Trump ជាប់ឆ្នោតឡើងវិញ

2024/11/08 07:21:46 pm        160

ចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថានឹងមិនមាន "អ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម"ឡើយ បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ដែលបានសន្យាការបញ្ឆេះសង្រ្គាមដំឡើងពន្ធថ្មីដ៏ធំលើការនាំចូលរបស់ចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅនីង (Mao Ning)បាននិយាយថា ជាគោលការណ៍ ខ្ញុំសូមបញ្ជាក់ម្តងទៀតថា នឹងមិនមានអ្នកឈ្នះនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលមិនអំណោយផលដល់ពិភពលោកនោះឡើយ ។ ក្នុងអំឡុងយុទ្ធនាការបោះឆ្នោត លោក Trump បានប្តេជ្ញាថានឹងប្រកាន់ជំហរកាន់តែតឹងរ៉ឹងលើប្រទេសចិនដោយសន្យាថានឹងដំឡើងពន្ធ៦០%លើទំនិញចិនទាំងអស់ដែលចូលសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោកប្រធានាធិបតីចិន Xi Jinping បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរថា ក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ត្រូវតែស្វែងរកវិធីមួយដើម្បីចុះសម្រុងគ្នានៅក្នុងសារមួយទៅកាន់ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ។

ជោគជ័យរបស់លោកប្រធានាធិបតី Trump ឈានទៅរកយុគសម័យថ្មីនៃភាពមិនច្បាស់លាស់នៅក្នុងសហរដ្ឋអាមេរិកខ្លួនឯង និងពិភពលោក ហើយបានបង្ហាញពីការផ្លាស់ប្តូរដែលអាចកើតមាននៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលបានបែកបាក់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយមានភាពតានតឹងលើអ្វីៗគ្រប់យ៉ាងចាប់ពីពាណិជ្ជកម្មរហូតដល់បញ្ហាកោះតៃវ៉ាន់។

ទូរទស្សន៍រដ្ឋ CCTV បាននិយាយថា នៅក្នុងសារដំបូងរបស់លោកទៅកាន់លោក Trump ចាប់តាំងពីអតីតប្រធានាធិបតីទទួលបានអាណត្តិទីពីរ លោក Xi បាននិយាយថា ប្រវត្តិសាស្រ្តបានបង្ហាញថាប្រទេសចិន និងសហរដ្ឋអាមេរិក ទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងប៉ះទង្គិចពីការប្រឈមដាក់គ្នា៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        264
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        306
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        285

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm