ប្រមុខការពារជាតិជំរុញឲ្យយោធិនទាំងអស់បន្តពង្រឹង និងអភិវឌ្ឍវិស័យ​ការពារជាតិ​ដោយឈរ​លើ​មូលដ្ឋាន​គោរពរដ្ឋធម្មនុញ្ញ

2024/11/08 07:33:36 pm        242

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បាន​ជំរុញ​ឲ្យនាយទាហាន នាយទាហានរង ពលទាហានទាំងអស់នៃកងយោធពលខេមរភូមិន្ទ ត្រូវ​បន្ត​ពង្រឹង និងអភិវឌ្ឍវិស័យការពារជាតិឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដោយឈរលើ​មូលដ្ឋាន​នៃ​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ រួមទាំង ច្បាប់ជាតិ និងអន្តរជាតិ។

ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ឆ្នាំទិវាកំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣-០៩វិច្ឆិកា ២០២៤) ដែលបាន​ធ្វើ​ឡើង​នៅ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​នា​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ដោយមាននាយទាហាន នាយទាហានរង ពល​ទាហាន​មក​ពី​គ្រប់​បណ្តាកងឯកភាពទាំងអស់ នៃក្រសួងការពារជាតិចូលរួមជិតមួយពាន់នាក់នោះ នាយ​ឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា នាយទាហាន នាយទាហានរង ពលទា​ហាន​ទាំង​អស់​ ត្រូវយកចិត្តទុកដាដល់ការងារ កែ ទម្រង់កងយោធពលខេមរភូមិន្ទ កសាង​ និង​អភិវឌ្ឍ​ធន​ធាន​មនុស្ស សម្ភារៈនិងមធ្យោបាយបម្រើឲ្យវិស័យ ការពារជាតិ ដោយក្នុងនោះត្រូវ​បន្ត​ពង្រឹង​ការងារ​ហ្វឹកហ្វឺន រៀនសូត្រ បណ្តុះបណ្តាលកសាងប្រភពកម្លាំង ក្នុងជួរកងទ័ព ទាំងបរិមាណ និង​គុណភាព ដើម្បីបម្រើឲ្យវិស័យការពារជាតិកាន់តែមានប្រសិទ្ធភាពខ្ពស់ បន្ថែមទៀត។

នាយឧត្តមសេនីយ៍ទៀ សីហា បានបន្ថែមទៀតថា អង្គភាពទាំងអស់ត្រូវពង្រឹងបង្កើនជំនាញដល់ យោធិន​ឲ្យ​ស្របទៅតាមភារកិច្ច ទ្រទ្រង់ដល់ការអភិវឌ្ឍសមត្ថភាពកងទ័ព ទាំងខាង​ស្មារតី​ និង​សម្ភារៈ​ បច្ចេកទេសឆ្លើយតបទៅនឹងភាពជឿនលឿននៃបច្ចេកវិទ្យា សម័យទំនើបក្នុងតំបន់ និង​លើ​សកលលោក ព្រមទាំងដើម្បី​ធានា​ដល់​ចីរភាព​នៃការ​អភិវឌ្ឍ​លើ​វិស័យ​ការពារ​ជាតិ​របស់​ព្រះរា​ជា​ណាចក្រកម្ពុជាទាំងមូល ជាដើម។

នាយឧត្តមសេនីយ៍ទៀ សីហា បានសង្កត់ធ្ងន់ថា«កងយោធពលខេមរភូមិន្ទត្រូវបន្តពង្រឹង និង អភិ វឌ្ឍ​វិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ដោយឈរ​លើ​មូលដ្ឋាន នៃ​ការ​គោរព​រដ្ឋ​ធម្មនុញ្ញ ច្បាប់ ជាតិ និងអន្តរជាតិ។ ការពាររឹងមាំដាច់ខាតនូវ ឯករាជ្យ អធិបតេយ្យ បូរភាព​ទឹក​ដី​នៃ​ព្រះរាជាណាចក្រកម្ពុ ជា។ ក្នុងនោះត្រូវបន្តពង្រឹងខឿនការពារជាតិកម្ពុជា ដោយយក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​អភិវឌ្ឍកម្លាំងឲ្យក្លាយជា កងទ័ពដែលមានវិជ្ជាជីវៈខ្ពស់ មានស្មារតី ឆន្ទៈដាច់ខាត​ស្មោះ​ត្រង់​ចំពោះ​ជាតិមាតុភូមិនិងប្រជាជន គោរព ឲ្យបានម៉ឺងម៉ាត់នូវរាល់បទបញ្ញត្តិ សារាចរណែនាំ លក្ខន្តិកៈ នៃ​កងយោធពលខេមរភូមិន្ទ បទដ្ឋានគតិយុត្ត ប្រកាន់ខ្ជាប់នូវប្រពៃណី និងសេចក្តី​ថ្លៃ​ថ្នូ​របស់​កង​យោធពលខេមរភូមិន្ទ និងក្លាយជាកម្លាំងពិត ដើម្បីការ ពារជាតិមាតុភូមិ និង​ប្រជាជន»។

យ៉ាង​ណាក៏ដោយនៅ​ក្នុង​ឱកាស​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើកទី៧១ឆ្នាំ​ទិវា​កំណើត​កង​យោធ​ពលខេម​រភូមិន្ទ​នេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកផងដែរថា តួនាទីស្នូលរបស់ក​ងយោធ​ពល​ខេមរភូមិន្ទនៅក្នុងវិស័យការពារជាតិ គឺការពារឯករាជ្យ អធិបតេយ្យជាតិ បូរណភាព​ទឹកដី ការពារនូវសុខសន្តិភាព ការពារសមិទ្ធផលសង្គមជាតិ ស្ថិរភាពនយោបាយ សន្តិសុខជាតិ ប្រឆាំង​ដាច់ខាតរាល់ការឈ្លានពាន និងជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់ កម្ពុជា​ទោះ​ក្រោម​​រូប​ភាពណាក៏ដោយ។

ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា លើកឡើងទៀតថា កងយោធពលខេមរភូមិន្ទ ក៏ជាកម្លាំង នាំមុខ មានតួនាទីភារកិច្ច ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជបល័ង្គ ការ​រាជ​រដ្ឋាភិបាលស្របច្បាប់ ត្រូវតែប្រឆាំង និងទប់ស្កាត់ឲ្យ​បាន​ដាច់​ខាត​នូវរាល់ឧបាយកល និង​សកម្មភាព​ប៉ះ​ពាល់ដល់ សន្តិភាព សន្តិសុខជាតិតាមគ្រប់រូបភាព ដែលបង្កឡើងដោយ​បដិវត្តន៍​ពណ៌ អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លង ដែនជាដើម៕ 

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        82
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        174
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        163

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm