សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ចុះ MOUជាមួយសាធារណរដ្ឋកូរ៉េបង្កើនកិច្ចសហប្រតិបត្តិការលើជំនាញវេជ្ជសាស្ត្រ

2024/11/08 08:23:08 pm        677

សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយមន្ទីរពេទ្យ Daegu Fatima នៃសាធារណរដ្ឋកូរ៉េ ស្ថិតនៅអាគារខេមរានី នៃស.ស.យ.ក រាជធានីភ្នំពេញ ។

ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណ:អចិន្ត្រៃយ៍ នៃគណ:កម្មាធិការកណ្តាលស.ស.យ.ក និងជាប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក និងលោកស្រីបណ្ឌិត SUN MIKIM អគ្គនាយកមន្ទីរពេទ្យ Daegu Fatima ព្រមទាំងមានការអញ្ជើញចូលរួមពីប្រតិភូកូរ៉េមកពីមន្ទីពេទ្យ Daegu Fatima និងថ្នាក់ ដឹកនាំ សមាជិក សមាជិកានៃសម្ព័ន្ធគ្រូពេទ្យស.ស.យ.កជាច្រើននាក់ផងដែរ ។

នៅក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ហេង សុខគង់ បានមានប្រសាសន៍ថា អនុស្សារណៈនៃការយោគយល់គ្នានេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលបន្ថែមជំនាញវេជ្ជសាស្ត្រដល់សមាជិកសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ការជួយគាំទ្រការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ និងកិច្ចសហការក្នុងការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋកម្ពុជាក្រីក្រនៅតាមទីជនបទដោយ ឥតគិតថ្លៃប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីជាការចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងការបង្កើនភាពជឿនលឿននូវគុណភាព នៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធវេជ្ជសាស្ត្រនៅកម្ពុជា ក៏ដូចជាដើម្បីចូលរួមលើកកម្ពស់ ស្ថានភាពជីវិត និងគុណភាពសុខភាពរបស់ប្រជាពលរដ្ឋកម្ពុជានៅតាមទីជនបទឲ្យកាន់តែល្អប្រសើរឡើង ។

ជាមួយគ្នានេះដែរភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការផ្លាស់ប្តូរការចែករំលែកព័ត៌មាន និងបទពិសោធន៍ លើវិស័យវេជ្ជសាស្ត្រជាមួយគ្នាសម្រាប់ការអភិវឌ្ឍ សំដៅធ្វើឲ្យប្រសើរឡើងនូវធនធានមនុស្សផ្នែកវេជ្ជសាស្ត្រនៅក្នុងប្រទេសទាំងពីរ ហើយភាគីកូរ៉េក៏បានឯកភាពគាំទ្រដល់បេសកកម្មរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក តាមរយៈកិច្ចសហការផ្តល់អាហាររូបករណ៍ ឬកម្មវិធីផ្លាស់ប្តូរការបណ្តុះបណ្តាលនានារវាងក្រុមគ្រូពេទ្យរបស់សម្ព័ន្ធគ្រូពេទ្យស.ស.យ.ក និងក្រុមគ្រូពេទ្យកូរ៉េផងដែរ។

គួរបញ្ជាក់ដែរថា សម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក ត្រូវបានបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៤ ក្រោមគំនិតផ្តួចផ្តើមដ៏ ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ ហើយមកដល់ពេលនេះមានសមាជិកសរុបជាងមួយម៉ឺននាក់ បានចូលរួមចំណែកយ៉ាងច្រើនក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋនៅមូលដ្ឋានជិត១លាននាក់ និងចូលរួមចំណែកយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង និងព្យាបាលជំងឺកូវីដ១៩ នាពេលកន្លងមក ព្រមទាំងបានចុះ MOU និងសហការ ជាបន្តបន្ទាប់ជាមួយក្រុមគ្រូពេទ្យបរទេស និងអន្តរជាតិជាច្រើនប្រទេសរួមមាន៖ប្រទេសកូរ៉េ អាម៉េរិក ចិន ជប៉ុន អូស្ត្រាលី សឹង្ហបុរី និងបារាំងជាដើម។អត្ថបទ៖ទូច សោភ័ណ ថត៖សំរិទ្ធ សួស្តី រូបភាព៖ស,ស,យ,ក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        177
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        154
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm