អគ្គិសនីកម្ពុជាបញ្ជូននិស្សិត ១៤រូបទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិតអគ្គិសនី​នៅ​ប្រទេសបារាំង

2024/11/08 08:50:39 pm        183

អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ ២០២៤នេះ បានជ្រើសរើសនិស្សិតជាប់អាហារូបករណ៍ចំនួន ១៤ រូប ដើម្បី​បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតសម្រាប់ការស្រាវជ្រាវ និងបណ្ដុះ​បណ្ដាល​ផ្នែក​អគ្គិសនី​នៅ​ប្រទេសបារាំង។ ក្នុងចំណោមនិស្សិតទាំង ១៤ រូបនេះ ក៏មានបេក្ខភាពជានារីចំនួន ៣នាក់ផងដែរ។

ជាគោលដៅក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា អគ្គិសនីកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នឹង​បញ្ជូន​និស្សិតជ័យលាភីចំនួន ១៤រូប ទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត សម្រាប់ការ​ស្រាវ​ជ្រាវ និងបណ្ដុះបណ្ដាលផ្នែកអគ្គិសនីនៅប្រទេសបារាំង។ ជ័យលាភីទាំង ១៤រូបនេះ គឺមាន ១២​រូប​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត និងមាន ២រូបទៅសិក្សាថ្នាក់បណ្ឌិត។

ក្នុងឱកាសរៀបចំ​ពិធី​ផ្ដល់អាហារូបករណ៍ដែលប្រព្រឹត្តិទៅនៅថ្ងៃនេះ ឯកឧត្តម ប្រាំង ជលសា ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គីសនីកម្ពុជា លើកឡើងថា អគ្គិសនី​កម្ពុជា សង្ឃឹមជឿជាក់ថា និស្សិតជ័យលាភីទាំង ១៤រូប នឹងព្យាយាមសិក្សាឱ្យបានខ្លាំង ក្រេប​យក​ចំណេះ​ជំនាញ ដើម្បីយកចំណេះជំនាញទាំងនោះ មកអភិវឌ្ឍន៍វិស័យ​អគ្គិសនី​កម្ពុជា​នា​ពេល​អនាគត ពេលបញ្ចប់ការសិក្សាត្រឡប់មកកម្ពុជាវិញ។

ក្នុងពិធីនេះដែរ លោក ខូអ៊ែន អ៊ី វរ៉ាអ៊ែត (Koen Everaert) អនុប្រធានទទួល​បន្ទុក​កិច្ច​ការ​សហប្រតិបត្តិការ​ស្ថាន​ទូត នៃសហភាពអឺរ៉ុប ប្រចាំកម្ពុជា លើកឡើងនូវក្ដីរីករាយចំពោះនិស្សិត​ដែល​នឹង​ត្រូវ​បន្តការសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត។ លោកជឿជាក់ដែរថា បេក្ខភាពទាំង ១៤រូប ក្រោយបញ្ចប់ការសិក្សា នឹងត្រឡប់មកកម្ពុជាវិញ រួមចំណែកធ្វើឱ្យវិស័យ​អគ្គិសនី​នៅ​កម្ពុជា កាន់តែរីកចម្រើន និងកាន់តែប្រសើរ។

អគ្គិសនីកម្ពុជា បានទទួលភារកិច្ចជាអាទិភាពពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​អនុវត្ត​គម្រោង​ធ្វើ​ទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី ក្នុងក្របខណ្ឌ​នៃ ឥណទាន​សម្បទាន​ចំនួន​ ២៥ លានអឺរ៉ូ ពី សាធារណរដ្ឋបារាំង និងជំនួយឥតសំណងចំនួន ៤,១ លានអឺរ៉ូ ពី​សហភាព​អឺរ៉ុប តាមរយៈទីភ្នាក់ងារបារាំងសម្រាប់ ការអភិវឌ្ឍន៍ (AFD) សម្រាប់អនុវត្ត​គម្រោង​ដែល​រួមមាន ការធ្វើទំនើបកម្ម ប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី ការធ្វើទំនើបកម្ម ប្រព័ន្ធ​សុវត្ថិភាព​បច្ចេកវិទ្យា និងការគ្រប់គ្រងឌីជីថល និងការធ្វើទំនើបកម្ម ការស្រាវជ្រាវ បណ្តុះ​បណ្តាល និងពង្រឹងសមត្ថភាពធនធានមនុស្ស។

នៅក្នុង​កញ្ចប់ជំនួយឥតសំណងពីសហភាពអឺរ៉ុប ថវិកាប្រមាណ ១.៤ លានអឺរ៉ូ នឹងត្រូវយក​មក​ប្រើប្រាស់សម្រាប់ការស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកអគ្គិសនី ដោយក្នុង​នោះ​ថវិកា ០,៤ លានអឺរ៉ូ សម្រាប់ការផ្គត់ផ្គង់ឧបករណ៍ពិសោធន៍បម្រើឲ្យការសិក្សាស្រាវជ្រាវ ហើយថវិកា ១ លានអឺរ៉ូ នឹងត្រូវប្រើប្រាស់លើ ការផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិតចំនួន ០៤នាក់ ថ្នាក់​អនុបណ្ឌិត ចំនួន ៣៣នាក់។ និស្សិតបារាំងមកសិក្សាស្រាវជ្រាវ នៅកម្ពុជារយៈពេល ០៦ខែ ចំនួន ០៨នាក់ និងការផ្លាស់ប្តូរបទពិសោធន៍សម្រាប់សាស្ត្រាចារ្យ និងអ្នកជំនាញកម្ពុជា- បារាំង​ចំនួន ៤០នាក់ សម្រាប់រយៈពេល ០៤ ឆ្នាំ គិតចាប់ពី ឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៧៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        135
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm