កងរក្សាសន្តិភាពUN ៥នាក់ និងទាហានលីបង់ ៣នាក់ បានរងរបួស ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

2024/11/08 10:14:30 pm        1.2 K

កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា កងរក្សាសន្តិភាពចំនួន ៥នាក់ បានរងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ីស្រាអែល នៅទីក្រុង Sidon ភាគខាងត្បូងនៃប្រទេសលីបង់។

UNIFIL បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រសៀលនេះ ក្បួនរថយន្ត UNIFIL ដឹកកងរក្សាសន្តិភាពដែលទើបមកដល់ថ្មី នៅក្នុងប្រទេសលីបង់ កំពុងឆ្លងកាត់ទីក្រុង Sidon នៅពេលដែលការវាយប្រហារដោយយានដ្រូន បានកើតឡើងនៅក្បែរវានោះ»។

UNIFIL បានបន្ថែមថា៖«កងរក្សាសន្តិភាព ៥នាក់ បានរងរបួសស្រាល ហើយត្រូវបានព្យាបាលភ្លាមៗដោយកាកបាទក្រហមលីបង់ មុនពេលបន្តដំណើរទៅកាន់ទីតាំងរបស់ពួកគេ នៅភាគខាងត្បូងប្រទេសលីបង់»។

ទន្ទឹមនឹងនេះ កងទ័ពលីបង់ បានបញ្ជាក់ថា ទាហានរបស់ខ្លួនបីនាក់ ក៏បានរងរបួសផងដែរ នៅក្នុងការវាយប្រហារដោយយានដ្រូនដូចគ្នា ដែលបានកើតឡើងនៅជិតប៉ុស្តិ៍ត្រួតពិនិត្យកងទ័ពមួយ ក្នុងទីក្រុង Sidon។

UNIFIL បាននិយាយថា៖«យើងរំលឹកភាគីទាំងអស់អំពីកាតព្វកិច្ចរបស់ពួកគេក្នុងការចៀសវាងសកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កងរក្សាសន្តិភាព ឬជនស៊ីវិល ហើយជម្លោះ ត្រូវតែដោះស្រាយនៅតុចរចា មិនមែនតាមរយៈអំពើហិង្សាទេ»។

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm