លោក Biden គ្រោងជំរុញចុងក្រោយឲ្យមានសន្តិភាព នៅមជ្ឈិមបូព៌ា តែតើបណ្ដាមេដឹកនាំនឹងមិនអើពើនឹងគាត់ឬទេ?

2024/11/08 11:45:12 pm        55

រដ្ឋបាលរបស់លោក Joe Biden នឹងធ្វើការជំរុញចុងក្រោយ ដើម្បីឲ្យមានកិច្ចព្រមព្រៀងដែលពិបាកនឹងកើតឡើង ក្នុងគោលបំណងបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា និងប្រទេសលីបង់ ប៉ុន្តែការបោះឆ្នោតជ្រើសរើសលោក Donald Trump អាចនឹងធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមិនមានឥទ្ធិពលគ្រប់គ្រាន់ ក្នុងការផ្លាស់ប្ដូរអ៊ីស្រាអែល និងតួអង្គផ្សេងទៀត ក្នុងតំបន់ឲ្យព្រមស្របតាមឆន្ទៈរបស់ខ្លួននោះឡើយ មុនពេលរូបលោកក្លាយជាប្រធានាធិបតី។

បណ្ដាមន្ត្រីជាន់ខ្ពស់អាមេរិក ដែលបានចំណាយពេលជាច្រើនខែឆ្លងកាត់តំបន់មជ្ឈិមបូព៌ា ដើម្បីរៀបចំកិច្ចចរចាសន្តិភាព ឥឡូវនេះ ទំនងជាប្រឈមនឹងសមភាគីដែលស្ទាក់ស្ទើរ ក្នុងការចាត់វិធានការធំៗ ដោយជំនួសវិញ ចង់រង់ចាំការចូលកាន់តំណែងរបស់លោក Trump ក្នុងខែមករាសិន។ នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ និងអ្នកវិភាគឯករាជ្យ។

គួរបញ្ជាក់ថា លោក Trump បានសន្យាថា នឹងនាំឲ្យមានសន្តិភាពដល់តំបន់មជ្ឈិមបូព៌ា ប៉ុន្តែមិនបាននិយាយពីរបៀបថា តើត្រូវធ្វើដោយវិធីសាស្ត្រណានោះទេ។ តែទោះជាយ៉ាងណាក្ដី ប្រសិនបើអាណត្តិដំបូងរបស់លោក គឺជាការចង្អុលបង្ហាញណាមួយ លោកទំនងជានឹងបន្តវិធីសាស្រ្តគាំទ្រអ៊ីស្រាអែលយ៉ាងខ្លាំងក្លា សូម្បីតែអាចលើសពីការគាំទ្រដ៏រឹងមាំ ដែលប្រធានាធិបតី លោក Biden ផ្ដល់ដល់សម្ព័ន្ធមិត្តក្នុងតំបន់ធំជាងគេរបស់ទីក្រុងវ៉ាស៊ីនតោនមួយនេះ។

ដោយលោក Biden ឥឡូវនេះ ប្រៀបដូចជាបុគ្គលបរាជ័យមួយរូបនោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Trump និងបណ្ដាមេដឹកនាំអារ៉ាប់ទំនងជានឹងបង្ហាញការប្រឹងប្រែងតិចតួច ដើម្បីជួយដល់លោកប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យរូបនេះ ហើយអាចនឹងរង់ចាំមើលអ្នកស្នងតំណែងរបស់លោកខាងគណបក្សសាធារណរដ្ឋ ដែលគោលនយោបាយការបរទេសមិនសូវប្រាកដប្រជាអាណត្តិទី១ របស់លោក បន្តមានឥទ្ធិពលលើតំបន់៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        46
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        49
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm