កូរ៉េខាងជើង​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​មួយគ្រាប់ទៀត​ចូល​ទៅ​ក្នុង​សមុទ្រ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ

2021/10/19 06:30:19 pm        354

​កូរ៉េខាងជើង​៖ យោធា​កូរ៉េខាងត្បូង និង​ជប៉ុន​បាន​និយាយ​ថា​ កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ ១​គ្រាប់​ចូល​ក្នុង​សមុទ្រ​នៅ​ថ្ងៃ​អង្គារ​នេះក្នុង​ការ​បន្ត​ការសាកល្បង​អាវុធ​ថ្មីៗ​របស់​ខ្លួន​ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ជាថ្មី​ថា​ ខ្លួន​បាន​ផ្តល់​ការ​បន្ត​ការពិភាក្សា​ការទូត​លើ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​ប្រធាន​ក្រុម​សេនាធិការ​ចម្រុះ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​នេះ​មិនបាន​និយាយ​ភ្លាមៗ​ថា​ មី​ស៊ី​ល​បាលី​ស្ទីក​ប្រភេទ​ណា ឬ​វា​ហោះ​បាន​ចម្ងាយ​ប៉ុន្មាន​នោះ​ទេ​។ ឆ្មាំ​សមុទ្រ​ជប៉ុន​បាន​ចេញ​សេចក្ដីណែនាំ​ ស្ដីពី​សុវត្ថិភាព​ដែនសមុទ្រ​ដល់​នាវា​ទាំងឡាយ ប៉ុន្តែ​មិន​ដឹង​ភ្លាមៗ​ថា ​អាវុធ​នោះ​បាន​ហោះ​ទៅដល់​ណា​ទេ​។​ ​ការិយាល័យ​ប្រធានាធិបតី​កូរ៉េខាងត្បូង ​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៅ​ថ្ងៃ​ក្រោយ​ ដើម្បី​ពិភាក្សា​អំពី​ការ​បាញ់​សាកល្បង​នេះ​។ ​ក្រោយ​ភាព​ស្ងប់ស្ងៀម​អស់​រយៈពេល​ជាច្រើន​ខែ ​នៅ​ក្នុង​ខែ​កញ្ញាប្រទេស​កូរ៉េខាងជើង​បាន​បង្កើន​ការ​សាកល្បង​អាវុធ​របស់​ខ្លួន ខណៈ​ដែល​ការ​ផ្តល់​ជូន​សន្តិភាព​តាម​លក្ខខណ្ឌ​ដល់​ទី​ក្រុង​សេ​អ៊ូ​ល ជាការ​ដាក់​សម្ពាធ​លើ​កូរ៉េខាងត្បូងដើម្បី​ព្យាយាម​ទទួល​បាន​អ្វី​ដែល​ខ្លួន​ចង់បាន​ពី​សហរដ្ឋអាមេរិក​។

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី Joe Biden ទទួលបន្ទុក​កិច្ចការ​កូរ៉េខាងជើងលោក Sung Kim គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក​នៅ​ទីក្រុង​សេ​អ៊ូ​ល ​ជុំវិញ​ការរំពឹងទុក​នៃ​ការចរចា​ឡើងវិញ​ជាមួយ​កូរ៉េខាងជើង​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1118
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        561
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        250

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm