ព្យុះរដូវរងាវាយប្រហាររដ្ឋ New Mexico របស់សហរដ្ឋអាមេរិក ដោយនាំមកជាមួយព្រិលធ្លាក់ខ្លាំង

2024/11/09 12:05:19 am        48

ការព្រមានពីព្យុះរដូវរងាក្នុងខែវិច្ឆិកា ត្រូវបានចេញនៅតាមតំបន់ជាច្រើននៅរដ្ឋភាគនិរតី New Mexico សហរដ្ឋអាមេរិក ជាទីដែលព្រិលកម្រាស់ច្រើនម៉ែត្រ ត្រូវបានគេរំពឹងថានឹងធ្លាក់ចន្លោះចាប់ពីថ្ងៃព្រហស្បតិ៍ រហូតដល់ថ្ងៃសៅរ៍ ។

នៅតំបន់ភ្នំ Glorieta Mesa ស្ថិតលើរយៈកម្ពស់ ២.៧៣២ម៉ែត្រ ព្រិលបានធ្លាក់ឥតឈប់ឈរ គ្របដណ្តប់ពីលើផ្លូវកោងតាមជម្រាលភ្នំ ។

ដោយសារស្ថានភាពបើកបរប្រកបដោយគ្រោះថ្នាក់ខ្លាំង នគរបាលរដ្ឋ New Mexico បានបិទផ្លូវជាច្រើនខ្សែ រួមទាំងផ្លូវហាយវ៉េ Interstate 25 ដែលតភ្ជាប់រដ្ឋ New Mexico, Colorado និងរដ្ឋ Wyoming ។

ក្រុមពង្រឹងច្បាប់ រាយការណ៍ថា អ្នកបើកបរទោចក្រយានយន្តជាង ១០០នាក់ បានជាប់ខ្លួននៅតាមផ្លូវហាយវ៉េ 64/87 ហើយនិងមានក្តីកង្វល់ថា ព្យុះព្រិលអាចប៉ះពាល់ផងដែរដល់ផ្លូវហាយវ៉េ Interstate 40 ដែលរត់កាត់ទីក្រុង Albuquerque ។

ក្រុមហ៊ុនសេវាកម្មសាធារណៈរដ្ឋ New Mexico និយាយថា អតិថិជនជាង ៣ម៉ឺននាក់ គ្មានចរន្តអគ្គិសនីប្រើប្រាស់នៅតំបន់ភាគកណ្តាលរដ្ឋ ។

គេរំពឹងផងដែរថា ព្យុះរដូវរងា នឹងធ្វើឲ្យប៉ះពាល់ផងដែរដល់តំបន់ភាគខាងជើងរដ្ឋ New Mexico និងតំបន់ភាគខាងត្បូងរដ្ឋ Colorado ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        2
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        8
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm