ការិយាល័យសិទ្ធិមនុស្សរបស់ UN៖ ជិត ៧០% នៃអ្នកស្លាប់ ក្នុងសង្រ្គាម នៅហ្កាហ្សា គឺស្ត្រី និងកុមារ

2024/11/09 12:52:58 am        54

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា ជិត ៧០ភាគរយនៃអ្នកស្លាប់ដែលខ្លួនបានផ្ទៀងផ្ទាត់ ក្នុងសង្រ្គាម នៅតំបន់ហ្កាហ្សា គឺជាស្ត្រី និងកុមារ ហើយបានថ្កោលទោសនូវអ្វីដែលហៅថា ការរំលោភជាប្រព័ន្ធលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ។

ការសរុបចំនួនអ្នកស្លាប់របស់ UN នេះ ក្ដោបលើរយៈពេល ៧ខែដំបូងនៃជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដែលបានចាប់ផ្តើមផ្ទុះឡើងជាងមួយឆ្នាំមុន។

យ៉ាងណាក្ដី ជនរងគ្រោះចំនួន ៨.១១៩នាក់ ដែលត្រូវបានផ្ទៀងផ្ទាត់ដោយការិយាល័យសិទ្ធិមនុស្សរបស់ UN ក្នុងរយៈពេល ៧ខែនោះ គឺទាបជាងយ៉ាងច្រើនពីចំនួនអ្នកស្លាប់ ៤៣.០០០នាក់ ដែលផ្តល់ដោយអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន សម្រាប់រយៈពេល ១៣ខែពេញនៃជម្លោះនេះ។

ប៉ុន្តែការបែងចែករបស់ UN ពាក់ព័ន្ធនឹងអាយុ និងភេទរបស់ជនរងគ្រោះ គាំទ្រដល់ការអះអាងរបស់ប៉ាឡេស្ទីន ដែលថា ស្ត្រី និងកុមារ បានបាត់បង់ជីវិតច្រើនជាងគេ ក្នុងសង្គ្រាមនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយអមដោយរបាយការណ៍ដែលមាន ៣២ទំព័រ ការិយាល័យសិទ្ធិមនុស្សរបស់ UN បានឲ្យដឹងថា ការរកឃើញនេះ បង្ហាញពី «ការរំលោភជាប្រព័ន្ធលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ ដែលក្នុងនោះរួមទាំងភាពខុសគ្នា (រវាងយោធា និងស៊ីវិល) និងសមាមាត្រ (ថ្លឹងថ្លែងពីសកម្មភាពយោធា)»។

អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយអ្វីភ្លាមៗនោះឡើយលើការរកឃើញរបស់របាយការណ៍នេះ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        1
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm