កីឡដ្ឋាន​ទាំងអស់​នៅ​ទីក្រុង Hangzhou នឹង​រួចរាល់​ចុង​ឆ្នាំ​នេះ​ដើម្បី​ទទួល​ការប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ឆ្នាំ​២០២២

2021/10/19 07:16:44 pm        174

​​កីឡា​អាស៊ី​៖ នៅសល់​ពេល​មិន​ដល់​មួយឆ្នាំ​ទៀត​ទេការប្រកួត​កីឡា​អាស៊ី​ទីក្រុង Hangzhou ឆ្នាំ​២០២២ នឹង​ឈាន​ចូល​មកដល់ ខណៈ​ក្រុម​អ្នករៀបចំ​ក្នុង​តំបន់​បាន​ប្រាប់​សារព័ត៌មាន​ពិភពលោក​នៅ​ថ្ងៃ​ចន្ទ​ថា ​កីឡដ្ឋាន​ប្រកួត​ទាំងអស់​នឹងត្រូវ​បញ្ចប់​ឱ្យបាន​ទាន់ពេលវេលា និង​បញ្ជូនទៅ​ព្រឹត្តិការណ៍​សាកល្បង​នៅ​ចុង​ឆ្នាំនេះ​។​

​ទីក្រុង Hangzhou នៅ​ភាគ​ខាងកើត​ខេត្ត​ស៊ី​ជាំ​ង​ប្រទេស​ចិន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​អាស៊ី​ចាប់ពី​ថ្ងៃទី១០ ដល់​ថ្ងៃទី២៥ ខែកញ្ញា​ឆ្នាំក្រោយ​ដោយ​ក្លាយជា​ទីក្រុង​ចិន​ទី៣ ដែល​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​នេះបន្ទាប់ពី​ទីក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ១៩៩០ និង​ទីក្រុង​ក្វាង​ចូ​វ​ក្នុង​ឆ្នាំ២០១០។​ ​ទីលាន Gongzhu Canal Sports Park Gymnasium ដែលជា​កន្លែង​ហាត់​កីឡាវាយកូនឃ្លីលើតុ​ និង​របាំ​បា​ឡេ​បានបញ្ចប់​ការងារ​សាងសង់ ៩៥% ​បន្ទាប់ពី​ដំណើរការ​សាងសង់​រយៈ​ពេល ២​ឆ្នាំកន្លះ ​និង​បាន​ត្រៀមខ្លួន​រួចជាស្រេច​សម្រាប់​ព្រឹត្តិការណ៍​សាកល្បង​នៅ​ខែវិច្ឆិកា​ឆ្នាំនេះ​។​ ​សន្និសីទ​សារព័ត៌មាន​ពិភពលោក​លើក​ទី១ សម្រាប់​ការប្រកួត​កីឡា​អាស៊ី​ឆ្នាំ២០២២ ដែល​បានចាប់ផ្តើម​នៅ​ថ្ងៃ​ចន្ទ​នៅ​ទីក្រុង Hangzhou អ្នករៀបចំ​បាន​និយាយថា​ ការងារ​សាងសង់​ទាំងអស់​សម្រាប់​កន្លែង​ប្រកួត​ត្រូវបាន​បញ្ចប់ ៩៦%​ ហើយ ៤៤ ក្នុងចំណោម ៥៥កន្លែង​ប្រកួតប្រជែង​ត្រូវបាន​បញ្ចប់​នៅ​ចុងខែ​មុន។​ ​កីឡា​ចំនួន ៤០ នឹងត្រូវ​ប្រកួតប្រជែង​ក្នុង​ព្រឹត្តិការណ៍ Hangzhou ​អាស៊ី​ហ្គេម​រួមទាំង​វត្តមាន​ដំបូង​របស់​កីឡា​អេឡិចត្រូនិក​ និង Breaking Dance​។​ ​ការប្រកួត​កីឡាបាល់ទាត់​នឹង​ត្រូវ​ធ្វើឡើង​នៅ​កីឡដ្ឋាន Yellow Dragon ដែល​ក្នុងនោះ​ក្រុម Manchester United បាន​ផ្តួល​ក្លឹប​ក្នុងស្រុក Hangzhou Greentown ក្នុង​លទ្ធផល ៨-២ ក្នុងការ​ប្រកួត​មិត្តភាព​នៅ​ខែកក្កដា​ឆ្នាំ២០០៩។​

​រហូតមកដល់​ពេលនេះ​ប្រទេស​ និង​តំបន់​អាស៊ី​ចំនួន ៤៥ ត្រូវបាន​បញ្ជាក់ថា​ចូលរួម ហើយ​អត្ត​ពលិកម​ក​ពី ៥ប្រទេស​នៅ​អូ​សេ​អា​នី​ត្រូវបាន​អញ្ជើញ​ជា​លើកដំបូង​ បន្ទាប់ពី​មានការ​យល់ព្រម​ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) ដើម្បី​ប្រកួតប្រជែង​ក្នុង​កីឡា​ដែលមាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​អូឡាំពិក​រដូវក្តៅ​ឆ្នាំ២០២៤ តាមរយៈ​អាស៊ី​រួមទាំង​បាល់ទះ បាល់ទះ​ឆ្នេរ​ខ្សាច់ បាល់បោះ បាល់ទាត់ និង​ចាក់សាប​។​ ​អ្នករៀបចំ​កម្មវិធី​ក្នុងស្រុក​បាន​ប្រាប់​សារព័ត៌មាន​ពិភពលោក​ថា ពួកគេ​នឹង​រៀនសូត្រ​ពីបទ​ពិសោធន៍​នៃ​ការប្រកួត​កីឡា​អូឡាំពិក​ទីក្រុង​តូ​ក្យូ ២០២០ ទាក់ទង​នឹង​ការគ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩។​ ​បើតាម​ការឱ្យ​ដឹង​រប​ស់​រដ្ឋបាល​ទីក្រុង Hangzhou ថា​ មនុស្ស​ប្រមាណ ៩៨.៨% ទៅហើយ​ដែលមាន​អាយុ​លើសពី ១២ឆ្នាំ​នៅ​ខេត្ត​ស៊ី​ជាំ​ង​ប្រទេស​ចិន​បានទទួល​ការចាក់​វ៉ាក់សាំង​រួចរាល់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm