UN៖ ទឹកជំនន់ នៅស៊ូដង់ខាងត្បូង ប៉ះពាល់ដល់មនុស្ស ១,៤លាននាក់ ហើយ ៣៧៩.០០០នាក់ ត្រូវផ្លាស់ទីលំនៅ

2024/11/10 12:30:59 am        51


ទឹកជំនន់ដ៏បំផ្លិចបំផ្លាញ នៅប្រទេសស៊ូដង់ខាងត្បូង កំពុងប៉ះពាល់ដល់មនុស្សប្រមាណជា ១,៤លាននាក់ ដោយជាង ៣៧៩.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ។ នេះបើយោងតាមការធ្វើបច្ចុប្បន្នភាពរបស់អង្គការសហប្រជាជាតិ (UN) ដែលក៏បានព្រមានផងដែរ អំពីការកើនឡើងនូវជំងឺគ្រុនចាញ់។

ទីភ្នាក់ងារជំនួយជាច្រើន បានឲ្យដឹងថា ប្រទេសកើតឡើងក្រោយគេបំផុតរបស់ពិភពលោកមួយនេះ ដែលងាយរងគ្រោះខ្លាំង ដោយសារបម្រែបម្រួលអាកាសធាតុ កំពុងរងផលប៉ះពាល់ដោយទឹកជំនន់ដ៏អាក្រក់បំផុតរបស់ប្រទេស ជាច្រើនទសវត្សរ៍មកហើយ ដែលភាគច្រើននៅភាគខាងជើង។

ការិយាល័យ UN ទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មនុស្សប្រហែល ១,៤លាននាក់ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ នៅក្នុងតំបន់ចំនួន និងតំបន់ជម្លោះ Abyei ដែលត្រូវបានទាមទារទាំងពីប្រទេសស៊ូដង់ខាងត្បូង និងស៊ូដង់។

ហើយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ កាលពីល្ងាចថ្ងៃសុក្រ (ទី៨ ខែវិច្ឆិកា) OCHA បានបន្ថែមថា៖ «មនុស្សជាង ៣៧៩.០០០នាក់ ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងតំបន់ចំនួន ២២ និងតំបន់ Abyei»។

ទីភ្នាក់ងារនេះបានឲ្យដឹងទៀតថា ករណីនៃជំងឺគ្រុនចាញ់កើនឡើង ត្រូវបានរាយការណ៍នៅក្នុងរដ្ឋមួយចំនួន «ដោយបានធ្វើឲ្យប្រព័ន្ធសុខភាពពិបាកទប់ទល់ និងធ្វើឲ្យស្ថានការណ៍ និងផលប៉ះពាល់នៅក្នុងតំបន់ដែលរងគ្រោះដោយទឹកជំនន់កាន់តែធ្ងន់ធ្ងរឡើងៗ»។

គួរបញ្ជាក់ថា ចាប់តាំងពីទទួលបានឯករាជ្យពីប្រទេសស៊ូដង់ ក្នុងឆ្នាំ២០១១ ប្រទេសដែលក្មេងជាងគេបំផុតរបស់ពិភពលោកមួយនេះ នៅតែញាំញីទៅដោយអស្ថិរភាព អំពើហិង្សា និងការជាប់គាំងសេដ្ឋកិច្ចរ៉ាំរ៉ៃ ក៏ដូចជាគ្រោះមហន្តរាយអាកាសធាតុ ដូចជាគ្រោះរាំងស្ងួត និងទឹកជំនន់ជាដើម។ ធនាគារពិភពលោកបានប្រាប់ឲ្យដឹងកាលពីខែមុនថា ទឹកជំនន់ចុងក្រោយបំផុត បាន និងកំពុង «ធ្វើឲ្យស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងររួចហើយនោះកាន់តែអាក្រក់ទៅៗ ពោលគឺការមានបញ្ហាអសន្តិសុខស្បៀងធ្ងន់ធ្ងរ»៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm