លោក ថោង រដ្ឋសក្តិ ចូលរួមកិច្ចមហាសន្និបាតទូកក្តោងពិភពលោកនៅប្រទេសសិង្ហបុរី

2024/11/10 06:59:32 pm        259

លោក ថោង រដ្ឋសក្តិ រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាអនុប្រធានចិន្ត្រៃយ៍សហព័ន្ធទូកក្ដោងកម្ពុជា (ស.ទ.ក) បានចូលរួមមហាសន្និបាតទូកក្ដោងពិភពលោកឆ្នាំ២០២៤ និងកិច្ចប្រជុំពាក់ព័ន្ធនានា ខណៈមហាសន្នបាតនេះមានអ្នកចូលរួមចំនួន៨៩ប្រទេស និងបានបោះឆ្នោតជ្រើសរើស ប្រធានសហព័ន្ធកីឡាទូកក្ដោងពិភពលោកជាថ្មីផងដែរ។

ជាមួយមហាសន្និបាតនោះដែរសមាជិក សមាជិករបស់សហព័ន្ធក៏បានបោះឆ្នោតផ្តល់ទំនុកចិត្តឲ្យ លោក Quanhai Li ជាជនជាតិចិនធ្វើជាប្រធាន សម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ និងអនុប្រធានចំនួន៧រូបទៀតនោះផងដែរ។

នៅក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សហព័ន្ធកីឡាទូកក្តោងអាស៊ី ក៏បានបូកសរុបការងារ​ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅផែនការសកម្មភាពរយៈពេលខ្លី រួមទាំងបានឯកភាពគ្នាលើកឡើង​អំពីប្រភេទកីឡា ដើម្បីដាក់បញ្ចូលក្នុងព្រឹត្តិការណ៍​នៃការប្រកួតកីឡាអាស៊ីលើកទី២០ នៅទីក្រុង Aichi - Nagoya ប្រទេសជប៉ុន ឆ្នា២០២៦ផងដែរ ដោយព្រឹត្តិការណ៍នេះ កម្ពុជាគ្រោង​បញ្ជូន​អត្តពលិកទូកក្ដោងចំនួន៤រូបចូលរូមផងដែរ។

នៅក្នុងមហាសន្និបាតខាងលើនេះ លោក ថោងរដ្ឋសក្តិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហព័ន្ធកីឡាទូកក្តោងអាស៊ី ក្នុងការគាំទ្រការអភិវឌ្ឍវិស័យកីឡាទូកក្តោងនៅកម្ពុជាកន្លងមក។ លើសពីនេះទៀត លោកក៏បានរាយការណ៍ពីភាពជោគជ័យក្នុងការរៀចំការប្រកួត​កីឡាជាតិ​លើកទី៤ និងកីឡាជាតិ ជនពិការលើកទី២ ក្នុងនេះក៏មានប្រភេទកីឡាទូកក្តោងផងដែរ ដែលកម្ពុជា​បានរៀបចំកាលពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅក្រោមការដឹកនាំរបស់​សម្តេចបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងមហាសន្និបាត លោក ថោក រដ្ឋស័ក្តិ ក៏បានជំរាបជូនដល់អង្គសន្និបាតផងដែរថា កម្ពុជា បានត្រៀម​លក្ខណៈរួចរាល់ហើយ ក្នុងការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការប្រកួតកីឡា​យុវជន​អាស៊ីឆ្នាំ២០២៩៕

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        118
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        131
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        133

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm