ប្រទេសកាតា ផ្អាកតួនាទីជាអ្នកសម្របសម្រួលបទឈប់បាញ់នៅតំបន់ហ្កាហ្សា

2024/11/10 08:18:47 pm        249

ក្រសួងការបរទេសរបស់ប្រទេសកាតា បាននិយាយកាលពីថ្ងៃសៅរ៍ (០៩ វិច្ឆិកា) ថា ទីក្រុងដូហា បានប្រាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងអ៊ីស្រាអែលថា ខ្លួននឹងបញ្ឈប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងតួនាទីជាអ្នកសម្របសម្រួលបទឈប់បាញ់នៅតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ថ្នូរ រហូតដល់ភាគីជម្លោះទាំងពីរបង្ហាញពី "ឆន្ទៈ និង ភាពម៉ឺងម៉ាត់" ដើម្បីបន្តកិច្ចចរចាឡើងវិញ។

ប្រទេសឈូងសមុទ្រមួយនេះបានធ្វើការជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប អស់រយៈពេលជាច្រើនខែលើកិច្ចចរចាគ្មានផ្លែផ្ការវាងភាគីជម្លោះនៅតំបន់ហ្កាហ្សា ហើយការផ្តាច់ចេញពីដំណើរការនោះអាចធ្វើឱ្យមានភាពស្មុគស្មាញបន្ថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់កិច្ចព្រមព្រៀងមួយនេះ។

ក្រសួងកាតាក៏បាននិយាយផងដែរថា របាយការណ៍សារព័ត៌មានស្តីពីអនាគតនៃការិយាល័យនយោបាយរបស់ក្រុមហាម៉ាស នៅទីក្រុងដូហា គឺមានភាពមិនត្រឹមត្រូវ ប៉ុន្តែមិនបានបញ្ជាក់អ្វីទៀតឡើយ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ នៅថ្ងៃសុក្រ បានដកស្រង់សម្តីមន្ត្រីអាមេរិកម្នាក់ ដែលនិយាយថា ទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យកាតា បណ្តេញក្រុមនេះចេញ ហើយថាទីក្រុងដូហា បានបញ្ជូនសារនេះទៅកាន់ក្រុមហាម៉ាសរួចហើយ។

មន្ត្រីមួយរូបដែលដឹងពីបញ្ហានេះក៏បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសកាតាបានសន្និដ្ឋានថា ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់ខ្លួនត្រូវបានផ្អាក ការិយាល័យនយោបាយរបស់ក្រុមហាម៉ាសនៅទីនោះ "លែងបម្រើគោលបំណងរបស់ខ្លួនទៀតហើយ" ។ ប៉ុន្តែមន្ត្រីហាម៉ាស ៣នាក់បាននិយាយថា ក្រុមនេះមិនទទួលបានដំណឹងអ្វីពីកាតាឡើយ ដែលថាមេដឹកនាំរបស់ខ្លួនមិនត្រូវបានស្វាគមន៍ក្នុងប្រទេសនេះទៀត៕

អត្ថបទដែលទាក់ទង

អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm       
UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm        24
មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm