ឯកឧត្តម កែវ រតនៈ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងអគារសម្រាកព្យាបាលជំងឺ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង

2024/11/10 08:55:12 pm        358

នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ អគារសាលាបឋមសិក្សា-របងខ្លោងទ្វារ និងអគារសម្រាកព្យាបាលជំងឺ នៅក្នុងភូមិកណ្ដាល ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ហើយក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

សមិទ្ធិផលដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ខាងលើរួមមាន៖

- អគារសិក្សា ០១ខ្នង សាងសង់ពីបេតុងអាម៉េ មាន០៥បន្ទប់ មានបំពាក់នូវឧបករណ៍ និងសម្ភារៈសិក្សារួចជាស្រេចដូចជា តុសិក្សា ក្ដារខៀន (ធ្វើពីកញ្ចក់) និងកង្ហារជាដើម ដែលអាចដាក់សិស្សបានចំនួន ២៤០ នាក់ សម្រាប់ ០១វេន

- ខ្លោងទ្វារ និងរបង ០១ខ្សែប្រវែង ១៨៥ម៉ែត្រ ព្រមទាំង

- អគារសម្រាកព្យាបាលជំងឺ ០១ខ្នង សាងសង់ពីបេតុងអាម៉េ មាន​បន្ទប់សម្រាកព្យាបាល​ ០៨បន្ទប់ ដែលអាចដាក់អ្នកជំងឺបានចំនួន២៤​នាក់ បន្ទប់គ្រូពេទ្យ ០១បន្ទប់ និងបន្ទប់ទឹក ០៥ បន្ទប់។

សូមបញ្ជាក់ជូនផងដែរថា សមិទ្ធផលអគារសាលាបឋមសិក្សា របង-ខ្លោងទ្វារ ព្រមទាំងឧបករណ៍ និងសម្ភារៈសិក្សាក្នុងថ្នាក់រៀនគឺជាអំណោយដ៏ថ្លៃថ្លារបស់ លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន អិម ឌី អេស ហេងហ៊ី និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង។ ចំណែកឯអគារសម្រាកព្យាបាលវិញគឺជាអំណោយដ៏ថ្លៃថ្លារួមគ្នារបស់ ឯកឧត្តម ស៊ុយ សែម អតីតរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោកជំទាវ ជា ខេង ព្រមទាំងលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុន អិម ឌី អេស ហេងហ៊ី និងលោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង ដែលសមិទ្ធិផលទាំងប៉ុន្មានខាងលើមានចំណាយថវិកាអស់ប្រមាណ ២០០.០០០ ដុល្លារអាមេរិក។

ក្នុងឱកាសនោះ​ឯកឧត្តម ក៏បាននាំយកនូវអំណោយមួយចំនួនចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រូពេទ្យ អ្នកជំងឺកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដែលអញ្ជើញចូលរួមចំនួនជាង ១.០០០ នាក់ ព្រមទាំងសាលាឃុំថ្មដា និងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំថ្មដាផងដែរ ដែលអំណោយទាំងនោះរួមមានដូចជា អង្ករ សារុង សៀវភៅ ប៊ិច និងថវិកាជាដើម ព្រមទាំងចំណាយ ផ្សេងៗទៀតសរុបជាទឹកប្រាក់អស់ប្រមាណជាង ១០០.០០០.០០០​រៀល៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        149
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        125
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm