រដ្ឋាភិបាលគ្រោងប្រមូលចំណូលថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិសរុបជាង ៣៦ ទ្រីលានរៀល ក្នុងឆ្នាំក្រោយ

2024/11/11 12:28:35 am        773

រាជរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០២៥ នេះ គ្រោងអនុញ្ញាតឱ្យប្រមូលចំណូលចូលថវិកាជាតិ​សរុប​ប្រមាណជាង ២៩ ទ្រីលានរៀល ខណៈការកំណត់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ​ក្នុងទំហំទឹកប្រាក់ ៧.១ ទ្រីលានរៀល ​ដើម្បីឆ្លើយតប​ទៅនិងតម្រូវការសាច់ប្រាក់ និងការអភិវឌ្ឍប្រទេស​របស់រាជរដ្ឋាភិបាល។

រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០២៤ កន្លងមកនេះ នៅក្នុងសម័យប្រជុំពេញ​អង្គគណៈរដ្ឋមន្រ្តី បាន ទទួលឯកភាពជាផ្លូវការ លើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៥ ដោយក្នុងនោះរាជរដ្ឋាភិបាលបានកំណត់ នូវវិធាន និងនីតិវិធីនៃការគ្រប់​ថវិការដ្ឋ​យ៉ាងច្បាស់លាស់ ជាពិសេសការអនុវត្ត ​និងការគ្រប់គ្រង់ថវិកា ដើម្បីរួមចំណែក​ដល់ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។

ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ, រាជរដ្ឋាភិបាល បាន​អនុញ្ញាត​ឱ្យប្រមូលចំណូលចូលថវិកា​ជាតិសរុបប្រមាណជាង ២៩ ទ្រីលានរៀល ក្នុងនោះចំណូលសាពើរពន្ធ គ្រោងប្រមូលជាង ២៤ ទ្រីលានរៀល, ចំណូលមិនមែនសារពើពន្ធ ជាង ៣ ទ្រីលាន រៀល និងចំណូលផ្សេងៗទៀត ជាង ១ ទ្រីលានរៀល ខណៈការចំណាយវិញ​ រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាថ្នាក់ជាតិ សម្រាប់ គ្រប់គ្រងឆ្នាំ ២០២៥ ត្រូវបានកំណត់ក្នុងរង្វង់ជាង ៣៥ ទ្រីលានរៀល។​ ដោយឡែកថវិការដ្ឋ​បាលថ្នាក់​ក្រោមជាតិវិញ, ក្នុងឆ្នាំ២០២៥ នេះដែរ រាជរដ្ឋាភិបាលបានកំណត់ថវិការដ្ឋបាល​ថ្នាក់ក្រោម ជាតិ សម្រាប់ចំណូល និងចំណាយថវិការដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់គ្រប់គ្រង​ថវិកាឆ្នាំ​ ២០២៥ សរុបមានចំនួនជាង ៧,១ ទ្រី លានរៀល ក្នុងនោះសម្រាប់ចំណូលមានចំនួនជាង ៣.៥ ទ្រីលានរៀល ​ប្រមូលចំណូលសារពើពន្ធ មានចំនួន ២.២ ទ្រីលានរៀល, ចំណូលមិនមែនសារ​ពើពន្ធ ២៨៨ ប៊ីលានរៀល, និងចំណូលផ្សេងៗជាង ១ ទ្រីលានរៀល។ ក្រៅពីនេះក៏មានការឧបត្ថម្ភធនពីថ្នាក់ ជាតិជាង ១ ទ្រីលានរៀលផងដែរ។ ចំណែកការចំណាយថ្នាក់ក្រោមជាតិវិញ, រាជរដ្ឋាភិបាលគ្រោងចំណាយថវិកាសរុប ៣.៥ ទ្រីលាន រៀល ក្នុងនោះចំណាយចរន្ត ជាង ៣.១ ទ្រីលានរៀល និងចំណាយមូលធន ៤០០ ប៊ីលានរៀល។

ជុំវិញគម្រោងថវិកាឆ្នាំ២០២៥ នេះ, លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច វិទ្យាស្ថានទំនាក់​ទំនងអន្តរជាតិ នៃរាជ- បណ្ឌិតសភាកម្ពុជា លើកឡើងថា បើតាមសេចក្តីព្រាងច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ឃើញថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ចំពោះការបន្ថយប្រមូល​ចំណូល, ដោយសាររាជរដ្ឋាភិបាលមានគោលនយោបាយលើកទឹក​ចិត្តជាច្រើន ជាពិសេស​វិស័យពន្ធដារ នៅលើប្រតិបត្តិករផ្សេងៗ ដើម្បីឱ្យមានប្រតិបត្តិការអាជីវកម្មល្អប្រសើរឡើងវិញ និងការលើកទឹកចិត្តវិនិយោគ លើវិស័យសាធារណៈ និងសេវាសង្គមជាដើម រួមជាមួយការលើក​កម្ពស់ឱនភាពពាណិជ្ជកម្មឱ្យងើបឡើងវិញផងដែរ ។ ប្រការទាំងនេះ ទោះបីបាត់បង់នូវ​ការប្រមូល​ចំណូល បើធៀបនិងឆ្នាំ ២០២៤ នេះ ក្នុងទំហំបន្តិចបន្ទួចក៏ដោយ តែជាការទប់លំនឹងឱ្យមានស្ថិរភាព ឡើងវិញ ជាក់ស្តែងមកដល់ពេលនេះសេដ្ឋកិច្ចនៅកម្ពុជាកំពុង​មានស្ថានភាពល្អប្រសើរគួរកត់សម្គាល់៕ អត្ថបទ៖ សុន រ៉ាឌី,


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm