កសិដ្ឋានផលិតសូត្រសិប្បករអង្គរ បានសម្ពោធបើកដំណើរការឡើងវិញ

2024/11/11 02:55:27 am        801

នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កសិដ្ឋានសូត្រសិប្បករអង្គរ ក្នុងស្រុកពួក ខេត្ត សៀម រាប បានសម្ពោធបើកដំណើរការឡើងវិញ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្ទាប់ពីបិទទ្វារអស់ជាច្រើនឆ្នាំ ដោយសារ វិបត្តិ កូវីដ-១៩។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបើកដណើរសិប្បកម្មសូត្រអង្គរឡើងវិញនេះ គឺដូចជាការបន្តជីវិតសិប្បកម្ម ប្រពៃណី ដូនតាដូច្នោះដែរ។ មិនតែប៉ុណ្ណោះ ក៏បានប្រមូលផ្តុំ បុគ្គលិកចាស់ ដែលធ្លាប់បំរើការងាររនៅទីនេះអោយមានការងារធ្វើឡើងវិញផងដែរ។

លោកជំទាវបន្តថា កសិដ្ឋានសូត្រសិប្បករអង្គរ ជាកសិដ្ឋានផលិតសូត្រធំមួយក្នុងស្រុកពួក ដើម្បីប្រើប្រាស់ក្នុងសិប្បកម្មតម្បាញ តាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។លោកជំទាវបណ្ឌិត តែងតែបានធ្វើការកោតសសើរ អំពីសំលៀកបំពាក់ខ្មែរ ដែលផលិតពីសូត្រខ្មែរទៅប្រាប់ជនបរទេស នៅពេលលោកអញ្ជើញទៅទស្សនកិច្ចនៅក្រៅប្រទេសម្តងៗ និងតែងតែផ្តល់កាដូអនុស្សាវរីយ៍ ដែលផលិតពីសូត្រខ្មែរ ទៅថ្នាក់ដឹកនាំធំៗ ដើម្បីជាការផ្សព្វផ្សាយ ផលិតផលខ្មែរយើងទៅលើឆាកអន្តរជាតិ។

លោកជំទាវបានលើកទឹកចិត្ត និងជម្រុញអោយមានការផលិតអោយបានច្រើន អោយបានល្អ លើសពីនោះកសិដ្ឋានត្រូវតែម្រុញសកម្មភាពផលិតសូត្រវិញរាប់ចាប់ពីការដាំមន, ចិញ្ចឹមដង្កូវនាង, ស្រាវសូត្រ, តម្បាញ និងកាត់ដេរជាដើម។ 

លោក កាយ ឡូត ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ បានអោយដឹងថា នៅពេលវិបត្តិកូវីដ-១៩បានផ្ទុះឡើង វិស័យទេសចរណ៍បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗ។ ចំណែកឯ ក្រុមហ៊ុន សិប្បករអង្គរ ដែលជាក្រុមហ៊ុនផ្សារភ្ជាប់ស្ទើរតែទាំងស្រុងនឹងវិស័យទេសចរណ៍នោះ ក៏បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរភ្លាមៗដែរ។ សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន ត្រូវបានផ្អាកទាំងស្រុង ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០។

លោក កាយ ឡូត អោយដឹថា ដើម្បីការពារបេតិកភណ្ឌខ្មែរយើងឱ្យនៅគង់វង្ស សម្រាប់ជំនាន់ក្រោយបានឃើញពីសិប្បកម្ម ភាពតម្បាញដោយដៃ នៅក្នុងសិប្បកម្មតម្បាញសូត្រ នៅស្រុកពួក គឺត្រូវតែខិតខំស្តារឡើងវិញ។ ការបើកឡើងវិញនៃកសិដ្ឋានសូត្រនេះ ក៏ជាការវិលត្រឡប់មកវិញ នៃបុគ្គលិកដែលធ្លាប់បម្រើការងារក្នុងច្រវាក់ផលិតកម្មទាំងនេះដែរ ដែល បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិក បម្រើការងាររហូតជាង៤០០នាក់ មានការងារធ្វើនៅទីនេះ។

លោក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកនៃក្រុមហ៊ុនសិប្បករអង្គរ ក៏បានបង្ហើបដែរថា កសិដ្ឋានសូត្រនេះ នឹងមានគម្រោងពង្រីកការផលិតសូត្រ ទន្ទឹមនឹងការបង្កើនបរិមាណស្រាវសូត្រ និងតម្បាញផងដែរ៕

 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        184
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        158
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        182

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm