សម្តេចធិបតី៖ ពាក្យរក្សាសន្តិភាពមិនមែនជាពាក្យគំរាមអ្នកប្រឆាំងទេ ប៉ុន្តែបើបាត់សន្តិភាពសង្គ្រាមនឹងកើតឡើង

2024/11/11 07:56:14 pm        154

ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោល ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ខេត្តកែប ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែមានប្រសាសន៍រំលឹកពីកត្តាសន្តិភាព បើទោះបីជាក្រុមជ្រុលនិយមមួយក្ដាប់តូចបន្តរិះគន់ថា រាជរដ្ឋាភិបាលនៅតែលើកយកពាក្យរក្សាសន្តិភាពឱ្យខាងតែបានមកប្រើដើម្បីជាការគំរាមដល់អ្នកប្រឆាំងនោះ សម្តេច បានមានប្រសាសន៍ថា សម្តេចនៅតែប្រើពាក្យនេះព្រោះថា បើបាត់សន្តិភាព សង្គ្រាមនឹងកើតឡើងហើយ។

សម្តេចធិបតីបានរំលឹកថា ខេត្តកែបនេះ កុំថាឡើយមកលេងបុណ្យសមុទ្រ ឬមកលេងកម្សាន្តជាប្រចាំ អតីតកាលមិនមានសន្តិភាពទេ សូម្បីតែដីកែបតូចមួយ ក៏មានដែននៃជំរកនៃ អស្ថិរភាព ការវាយប្រហារគ្នាដែរ កុំថាឡើយជនជាតិខ្មែរសូម្បីតែជនបរទេសក៏ត្រូវទទួលរងនូវការសម្លាប់ដែរ។

គួររំលឹកថា អតីតកាលប្រទេសកម្ពុជាបានទទួលរងនូវការឈឺចាប់ដោយសារសង្គ្រាមស៊ីវិល បានអូសបន្លាយអស់រយៈពេលជាង៥០០ឆ្នាំ ទំរាំទទួលបាននូវសន្តិភាពក្នុងរយៈពេល២៦ឆ្នាំចុងក្រោយនេះ ដែលកើតឡើងក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ដែលបានយកជីវិតធ្វើដើមទុក ចូលទៅតំបន់ជម្លោះ ភាគីខ្មែរក្រហម ដែលនៅសេសសល់ ដើម្បីស្វែងរកការយោគយល់ពីគ្នា និងឈានទៅដល់ការឯកភាពជាតិ ឯកភាព​ទឹកដី បង្រួបបង្រួមជាតិ បញ្ចប់សង្គ្រាម ដែលគ្រប់ភាគីជម្លោះបានចូលមករួមរស់នៅក្រោមដំបូល​នៃរដ្ឋធម្មនុញ្ញតែមួយ​ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងប្រដាប់អាវុធ​តែមួយ ប្រកបដោយភាពសុខុដុមរមនារហូតមកដល់សព្វថ្ងៃ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        225
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm