សន្និសីទអាកាសធាតុរបស់ UN បើកក្នុងពេលភាពមិនច្បាស់លាស់បន្ទាប់ពីជ័យជម្នះការបោះឆ្នោតរបស់លោក Trump

2024/11/11 08:12:20 pm        102

សន្និសីទប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ បើកនៅរដ្ឋធានី Baku របស់ប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃចន្ទនេះ ក្នុងពេលមានភាពមិនច្បាស់លាស់ជុំវិញកិច្ចសហប្រតិបត្តិការរបស់សហរដ្ឋអាមេរិក បន្ទាប់ពីជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីសប្តាហ៍មុន។

គណៈប្រតិភូមកពីប្រទេស និងដែនដីជាង១៩០ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំដែលគេស្គាល់ថា COP29។ សន្និសីទនេះ គ្រោងនឹងបន្តរហូតដល់ថ្ងៃទី២២ ខែវិច្ឆិកា។ ប្រធានបទសំខាន់មួយនៅលើរបៀបវារៈគឺ ថាតើប្រទេសអភិវឌ្ឍនឹងផ្តល់មូលនិធិប៉ុន្មានដល់ប្រទេសកំពុងអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ២០២៥ ដើម្បីជួយដោះស្រាយបម្រែបម្រួលអាកាសធាតុ។

អ្នកចូលរួមក៏ត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ថ្មីសម្រាប់ឆ្នាំ២០៣៥។ ប្រទេសនានា ត្រូវបានតម្រូវឱ្យដាក់ផែនការរបស់ពួកគេទៅកាន់អង្គការសហប្រជាជាតិនៅត្រឹមខែកុម្ភៈ ខាងមុខ។ មេដឹកនាំមកពីប្រទេស និងដែនដីប្រហែល១០០ នឹងចូលរួមកិច្ចប្រជុំកម្រិតកំពូល ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអង្គារ។ មេដឹកនាំ ទំនងជានឹងរួមមានទាំងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin ។

វានៅតែមិនទាន់ច្បាស់នោះទេ ថាតើសហរដ្ឋអាមេរិក ដែលជាប្រទេសបញ្ចេញឧស្ម័នកម្តៅភពផែនដីធំជាងគេទីពីរ នឹងបន្តធ្វើការជាមួយប្រទេសផ្សេងទៀតដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ ឬយ៉ាងណា។ ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ដូណាល់ ត្រាំ ត្រូវបានគេជឿថា មានផែនការដកប្រទេសរបស់លោក ចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។

អត្ថបទដែលទាក់ទង

លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        25
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        12
កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា

2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm