សហជីព-កម្មករ អរគុណរដ្ឋាភិបាលចំពោះការរៀបចំព្រឹត្តការណ៍ពិធីបុណ្យអុំទូក

2024/11/11 08:49:37 pm        127

នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹង​ឈានមកដល់។ សហជីពក៏ដូចជាកម្មកររោងចក្រ បានសម្តែង​ការ​អរគុណ​ជូន​ចំពោះ​ប្រមុ​ខ​រាជ​រដ្ឋាភិបាល និងមន្រ្តីគ្រប់លំដាប់ជាន់ថ្នាក់ ដែលដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ការ​រស់​នៅ​ប្រកបដោយភាពសម្បូរសប្បាយ ជាពិសេសការរៀបចំព្រឹត្តិការណ៍សប្បាយៗជាច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋអាចឈប់សម្រាក និងដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានលើកឡើងថា ក្នុងរយៈពេល៣ថ្ងៃ នៃការ​រៀបចំ​ព្រឹត្តិការណ៍​ពិធី​បុណ្យ​អុំទូក​នា​ពេល​ខាង​មុខ បើនិយាយប្រៀបធៀបទៅនឹងប្រទេសមួយចំនួនដែលបច្ចុប្បន្នឃើញថា កត្តា​សន្តិភាព​គឺ​ជាឱកាសមួយដែលយើងអាចចូលរួមគ្រប់សព្វបែបយ៉ាងទាំងអស់ ក៏ប៉ុន្តែបើ​ប្រទេស​ដែល​មាន​សង្រ្គាម គឺនឹងពុំមានលទ្ធភាព ឬមិនអាចចូលរួម​ការ​អបអរ​សាទរ​នូវ​កម្ម​វិធី​ផ្សេង​ៗ​បា​ន​នោះ​ទេ ដូច្នេះសម្រាប់ពិធីបុណ្យអុំទូកនាពេលខាងមុខនេះ សុំឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាកម្មករ កម្មការិនីទាំងអស់ចូលរួមដោយក្តីសប្បាយរីករាយ។ លោកបន្ថែមទៀតថា កត្តាសន្តិភាព គឺជា​ភាព​អស្ចារ្យ​នៃ​ប្រទេសដែលទទួលបាន និងសុំឲ្យប្រជាពលរដ្ឋទាំងអស់ចូលទប់ស្កាត់ និងការពារ​សន្តិភាព​ឲ្យ​បានយូរអង្វែង។

ក្រុមកម្មករ​រោងចក្រកាត់ដេរនៅរាជធានីភ្នំពេញ ក៏បានសម្តែងការ​អរគុណ​ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា ក៏ដូចជាអាជ្ញាធរ និងអ្នកពាក់ព័ន្ធ ដែលនឹងត្រូវ​ចូលរួម​រៀបចំ​ពិធី​បុណ្យ​ជាតិ​នា​ពេល​ខាង​មុខ​នេះ​ឡើង ក៏ដូចជាកីឡាក កីឡាការិនីចំណុះជើងទូកដែលនឹងចូលរួមការប្រណាំងទូក សុំឲ្យ​ទទួល​បាន​ជោគជ័យគ្រប់ភារកិច្ច និងមានសុខភាពល្អគ្រប់ៗគ្នា។

ក្រុមកម្មករ បានឲ្យដឹងទៀតថា សម្រាប់ពិធីបុណ្យអុំទូកនេះ ពួកគាត់ និងក្រុមគ្រួសារ នឹង​នាំ​គ្នា​ទៅ​ដើរ​លេងកម្សាន្តនៅមុខព្រះបរមរាជវាំងផងដែរ ដើម្បីទស្សនាការប្រណាំងទូក និងការ​បណ្តែត​ប្រទីប​ជា​ដើមក្រោយសម្រាកពីការងារ។ ពួកគាត់បាននិយាយស្រដៀងគ្នាទៀតថា ដោយសារ​កម្ពុជា មានសន្តិភាពទើបមានការអភិវឌ្ឍ និងផ្តល់នូវភាព​សប្បាយរីករាយ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​អាច​រស់នៅ និងដើរលេងកំសាន្ត ថែមទាំងជួបជុំគ្រួសារដោយគ្មានសំពាធអ្វីទាំងអស់។

សូម​បញ្ជាក់ថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ​២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុញ្ញាតឱ្យកម្មករនិយោជិតទាំងអស់ ឈប់​សម្រាកដោយមានប្រាក់ឈ្នួលរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកា ឆ្នាំ២០២៤​។ ទន្ទឹមនេះ ក្រសួងការងារ ក៏បានជំរុញឱ្យម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថាន ត្រូវខិតខំ​រៀបចំ​បើក​ប្រាក់​ឈ្នួលជូនកម្មករនិយោជិតលើកទី១ ឱ្យបានមុនថ្ងៃឈប់សម្រាកនេះផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        75
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        165
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm