ក្រុមកីឡាការិនីត្រៀមខ្លួនរួចរាល់សម្រាប់ការចូលរួមប្រណាំងទូកងថ្នាក់រាជធានីនៅថ្ងៃស្អែកនេះ

2024/11/11 09:47:31 pm        190

ក្រុមកីឡាការនី ត្រៀមខ្លួនរួចរាល់ សម្រាប់ការចូលរួមប្រណាំងទូកងថ្នាក់រាជធានី ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ។

ទូកង «សំហេងមហាសែនតេជោ បារមីសារវ័នតេជោ» ជាទូករបស់ថ្នាក់រដ្ឋបាលខណ្ឌបឹងកេងកង ក្រោម​ការឧបត្ថម្ភទាំងស្រុងរបស់ឯកឧត្តម អ៊ិត សំហេង ប្រធានក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយខណ្ឌបឹងកេងកង។

ក្រុម​កីឡាការិនី ទូកង ខាងលើនេះ បង្ហាញក្តីរំភើបរីករាយ ក្នុងនាមជានារីភេទ ដែល​បាន​ចូល​រួម​ក្នុង​ការ​ប្រណាំង​ទូកថ្នាក់រាជធានីនេះ។ ក្រុមកីឡាការិនីបញ្ជាក់​ថា​ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​រាល់​១០០​ភាគ​រយហើយ សម្រាប់ការប្រកួតយកជ័យជម្នះ ក្នុងការប្រណាំងទូក​ថ្នាក់​រាជ​ធានី​នៅ​ថ្ងៃ​ស្អែក​នេះ និងបន្តឡើងទៅប្រកួតថ្នាក់ជាតិនៅថ្ងៃទី១៤ ខាងមុខ ។

នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បាន​ដឹក​នាំ​មន្ត្រី ចុះសំណេះសំណាល ជាមួយបងប្អូនក្រុមកីឡាការិនីនៅវត្តសារាវ័ន ដើម្បីជា​ការ​លើក​ទឹក​ចិត្ត និងកម្លាំងចិត្តដល់ពួកគាត់ ឱ្យមានភាពស្វាហាប់ ប្រកួតយក​ជ័យ​ជម្នះ​នៅ​ថ្ងៃ​ប្រកួត​ទាំង​ថ្នាក់​រាជ​ធានី និងថ្នាក់ជាតិ ។ ការសំណេះសំណាលនោះ ក៏បានឧបត្ថម្ភនូវគ្រឿងបរិភោគ , ភេសជ្ជៈ ក៏ដូចជាថវិការមួយចំនួនដល់ក្រុមកីឡាការិនីផងដែរ។

សូមបញ្ជាក់ថានៅក្នុងខណ្ឌបឹងកេងកង គឺមានទូកងចំនួន២ ដែលនឹងត្រៀម​ចូល​រួម​ក្នុង​ការ​ប្រណាំង​ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ក្នុងឆ្នាំ២០២៤នេះ ដែល​ជាទូក ង ក្រោមការផ្តួចផ្តើម និងឧបត្ថម្ភទាំងស្រុង របស់ឯកឧត្តមបណ្ឌិត អ៊ិត សំហេង៕ អត្ថបទ៖ លីហេង

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        217
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        118
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm