សម្តេចធិបតី៖ រដ្ឋកំពុងសិក្សាធ្វើផ្លូវជិះកង់តាមមាត់សមុទ្រពីខេត្តកែប ទៅខេត្តកោះកុង

2024/11/11 10:08:20 pm        212

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល បានកំពុងធ្វើការសិក្សាលើកគម្រោង ធ្វើផ្លូវជិះកង់នៅតាមមាត់សមុទ្រ ដោយចាប់ពីខេត្តកែប ដល់ខេត្តកោះកុង ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់ជិះកង់កម្សាន្ត​​ គយគន់​តាមមាត់​សមុទ្រនោះ។

ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធ«វិថីតេជោសន្តិភាពឆ្នេរអង្កោលមានប្រវែងសរុប​១២.៦៤៥ ម៉ែត្រ» នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ​ ឆ្នាំ២០២៤នេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា ​តាមផែនការរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គ្រោងរៀបចំផ្លូវជិះកង់ ផ្លូវរត់ តភ្ជាប់ ​ខេត្តនៅមាត់សមុទ្រ ​ដោយ​ថ្ងៃក្រោយ​ អ្នកអាចជិះកង់ពីខេត្តកែប រហូតដល់កោះកុងតាមមាត់សមុទ្រ បើតាមគម្រោងដែលកំពុងសិក្សានោះ។

សម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ​ក៏បានណែនាំឲ្យមន្រ្តីពាក់ព័ន្ធ ​ត្រូវ​ពិនិត្យ​ឱ្យបាន​ហ្មត់ចត់​លើ​គម្រោងនេះ (ផ្លូវជិះកង់) ​ដើម្បីធានាឱ្យការអនុវត្តបានជោគជ័យ ខណៈខេត្តជាប់មាត់សមុទ្រទាំង៤ របស់កម្ពុជានេះ ​មាន​សក្តានុពល​ទេសចរច្រើន ​ហើយ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធបែបនេះ​មិនត្រឹមតែជួយដល់លើកកម្ពស់សេដ្ឋកិច្ចក្នុងស្រុកតាមរយៈការជិះកង់​ប៉ុណ្ណោះទេ ថែមទាំង​ជួយលើកកម្ពស់សុខភាព ​និង​សុខុមាលភាព​ដល់ប្រជាពលរដ្ឋ ​និងភ្ញៀវទេសចរណ៍ផងដែរ។

ជាមួយគ្នានោះដែរ ​សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា «វិថីតេជោសន្តិភាព​ឆ្នេរអង្កោល» គឺជាខ្សែផ្លូវទេសចរណ៍ស្របមាត់ទឹកសមុទ្ររបស់ខេត្តកែប ហើយវាបាន​និងកំពុង​ដើរតួនាទី យ៉ាងសំខាន់ក្នុងការសម្រួលចរាចរណ៍ដឹកជញ្ជូន ​និងការធ្វើដំណើរផ្សេងៗ​របស់​ប្រជាពលរដ្ឋ​រាប់ពាន់គ្រួសារសម្រាប់ខេត្តនេះ​ ហើយមិនតែប៉ុណ្ណោះវិថីនេះ ក៏មានការរៀបចំ​ផ្លូវជិះកង់ ​និងផ្លូវ​ថ្មើរជើង​ប្រកបដោយ​សោភ័ណភាព ​និង​ផាសុកភាព​ផងដែរ ខណៈការ​ធ្វើនេះ​គឺសុទ្ធតែជាការទាក់ទាញ​ទេសចរជាតិ​ និង​អន្តរជាតិឱ្យ​មកកម្សាន្ត លំហែកាយ​នៅខេត្តកែប​កាន់តែច្រើនឡើង​បន្ថែមទៀតនោះ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        202
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        101
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        220

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm