កាតា បដិសេធរបាយការណ៍អំពីការដកខ្លួនចេញពីកិច្ចចរចាសម្របសម្រួលបទឈប់បាញ់ហ្កាហ្សា

2024/11/11 10:55:31 pm        69

លោក Majed bin Mohammed Al-Ansari អ្នកនាំពាក្យផ្លូវការរបស់ក្រសួងការបរទេសកាតា បាននិយាយថា របាយការណ៍អំពីការដកខ្លួនរបស់ប្រទេសកាតាពីកិច្ចចរចាសម្របសម្រួលសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីបនោះ គឺពុំត្រឹមត្រូវទេ។

លោកបានសង្កត់ធ្ងន់ថា ប្រទេសកាតា នៅតែបន្តខិតខំប្រឹងប្រែង ក្នុងការចរចារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ប៉ុន្តែបានព្រមានថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជាប់គាំង ដោយសារតែខ្វះជំហររួមរវាងភាគី   ជម្លោះ។

លោកបានបញ្ជាក់ទៀតថា វិបត្តិមនុស្សធម៌បច្ចុប្បន្ន ដែលប៉ះពាល់ដល់ជនស៊ីវិល និងបង្កការឈឺចាប់ដល់ស្ត្រី និងកុមារ ទាមទារឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីដោះស្រាយស្ថានភាពដ៏លំបាកនេះ។ លោក Al-Ansari បានសង្កត់ធ្ងន់ថា ប្រទេសកាតា នឹងបន្តខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិនេះ និងដោះលែងអ្នកទោសទាំងអស់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន QNA លោក Al-Ansari បានពន្យល់ថា ប្រទេសកាតា បានធ្វើការសម្រុះសម្រួលសម្រាប់បទឈប់បាញ់ជាអចិន្ត្រៃយ៍ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ ដោយសង្កត់ធ្ងន់ថា ការសម្រុះសម្រួលនេះ មានគោលបំណងការពារជនស៊ីវិល ជាពិសេសស្ត្រី និងកុមារ។ លោក ក៏បានបន្ថែមថា ការចរចារួមមានឧបសគ្គនយោបាយ ដែលកំពុងធ្វើឲ្យដំណើរការនេះ មានភាពយឺតយ៉ាវ។

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        6
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        12
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm