រដ្ឋបាលខេត្តបាត់ដំបងប្រារព្ធពិធីអបអរសាទរខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ

2024/11/11 10:59:33 pm        649

ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ យុវជន និងសិស្សានុសិស្ស ប្រារព្ធពិធីអបអរសាទរខួបលើកទី៧១នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ ដែលពិធីនេះធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សុខ លូ លើកឡើងថា អស់រយៈពេលជិតមួយសតវត្សរ៍ គឺចាប់តាំងពីឆ្នាំ១៨៦៣ ប្រជាជាតិកម្ពុជាត្រូវស្ថិតក្រោមនឹមអាណានិគមបារាំង។ ក្នុងអំឡុងពេលនោះប្រជាពលរដ្ឋកម្ពុជា បាត់បង់អស់នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង កិច្ចការក្នុង និងក្រៅប្រទេស រួមទាំងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ត្រូវធ្លាក់ក្នុងការត្រួតត្រាទាំងស្រុងរបស់អាណានិគមបារាំង និងស្ថិតក្នុងស្ថានភាពយ៉ាប់យ៉ឺនជាទីបំផុត។ដើម្បីស្រោចស្រង់ប្រទេសជាតិមាតុភូមិឱ្យរួចផុតពីការរំលោភឈ្លានពាន ការគាបសង្កត់ពីអាណានិគមបារាំង និងដណ្តើមយកមកវិញនូវសិទ្ធិសេរីភាព អធិបតេយ្យភាព បូរណភាពទឹកដី កិត្យានុភាព និងវឌ្ឍនភាពសង្គម ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គជាព្រះមហាក្សត្រដ៏ឆ្នើម មានទឹកព្រះទ័យស្នេហាជាតិដ៏ខ្ពង់ខ្ពស់ មានព្រះបញ្ញាញាណដ៏មុតថ្លា បានបំពេញព្រះរាជបេសកកម្មដ៏ឧត្តុង្គឧត្តមពុះពារជម្នះគ្រប់ឧបសគ្គប្រកបដោយវីរភាពអង់អាចក្លាហាន។

ឯកឧត្តម សុខ លូ ថ្លែងបន្ថែមថា បច្ចុប្បន្ននេះ យើទាំងអស់គ្នាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលសម្រេចបានក្នុងរយៈពេល៤៥ឆ្នាំកន្លងមកនេះក្រោមម្លប់សន្តិភាព។ យើងបានប្រែក្លាយមាតុភូមិកម្ពុជាទៅជាទឹកដីកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាបាននូវគុណតម្លៃនៃសុខសន្តិភាព ប្រក្រតីភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈសង្គមល្អ ពង្រឹងបាននូវលទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមជាតិទាំងមូល ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅបានសុខក្សេមក្សាន្ត សុខដុមរមនា ជាមហាគ្រួសារខ្មែរតែមួយក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាតែមួយ ដោយគ្មានការរើសអើងនិន្នាការនយោបាយ អតីតកាល ដើមកំណើត ជាតិ ជំនឿសាសនា ភេទ ឬឋានៈក្នុងសង្គមឡើយ ហើយកំពុងបញ្ចេញអស់ពីកម្លាំងកាយចិត្តចូលរួមយ៉ាងសកម្មកសាងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា។

ក្នុងនាមរដ្ឋបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធនៅក្នុងខេត្ត ឯកឧត្តម សុខ លូ ប្ដេជ្ញាគោរព និងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវរាល់បទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសូមប្ដេជ្ញាថែរក្សាការពារនូវរាល់សមិទ្ធផលសង្គមជាតិ សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃជាតិកម្ពុជាទាំងមូលក្រោមម្លប់នៃសុខសន្តិភាព។

ឯកឧត្តម សុខ លូ ប្តេជ្ញាការពារយ៉ាងដាច់ខាតនូវរដ្ឋធម្មនុញ្ញ រាជបល្ល័ង្គ និងរាជរដ្ឋាភិបាល ស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងការពារឱ្យបាននូវសុខសន្តិភាពទោះក្នុងតម្លៃណាក៏ដោយ៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        108
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        213
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        201

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm