បុគ្គលិកសួនអាយុ ១៨ឆ្នាំម្នាក់ ស្លាប់ អំឡុងពេលកំពុងប្រយុទ្ធនឹងចំហេះព្រៃ នៅរដ្ឋ New York

2024/11/11 11:34:50 pm        120


បុគ្គលិកនៅរដ្ឋ New York អាយុ ១៨ឆ្នាំម្នាក់ បានបាត់បង់ជីជិត អំឡុងពេលកំពុងប្រយុទ្ធនឹងចំហេះព្រៃ នៅក្នុងភូមិ Sterling Forest នៃតំបន់ Orange County ។

នគរបាលរដ្ឋ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា Dariel Vasquez ជាបុគ្គលិកជំនួយដែលធ្វើការឲ្យសួនឧទ្យាន ការកម្សាន្ដ និងការអភិរក្សប្រវត្តិសាស្ត្ររបស់រដ្ឋ New York កំពុងជួយកាត់បន្ថយអណ្ដាតភ្លើង ដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅពេលដែលរូបគេបានស្លាប់នោះ។ នគរបាលកំពុងស៊ើបអង្កេតករណីនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (ទី១០ ខែវិចិ្ឆកា) លោកអភិបាលរដ្ឋ Kathy Hochul បាននិយាយថា៖ «ខ្ញុំមានការសោកស្ដាយជាពន់ពេក ចំពោះការស្លាប់របស់បុគ្គលិកឧទ្យានរដ្ឋ New York របស់យើងម្នាក់ ខណៈដែលរូបគេកំពុងជួយឆ្លើយតបទៅនឹងចំហេះព្រៃនៅក្នុងតំបន់ Orange County កាលពីម្សិលមិញ។ ការអធិដ្ឋានរបស់ខ្ញុំទាំងអស់ សូមបញ្ជូនទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមការងាររបស់គេ ក្នុងអំឡុងពេលវេលាដ៏សោកសៅនេះ»។

ចំហេះព្រៃ បានបន្តឆាបឆេះដដែល កាលពីល្ងាចថ្ងៃអាទិត្យ ចំពេលមានអាកាសធាតុក្តៅ និងស្ងួត នៅពាសពេញភាគឦសាន ដែលមនុស្ស ១១លាននាក់ បាន និងកំពុងស្ថិតក្រោមការព្រមាន អំពីអគ្គិភ័យ ដោយការព្រមានខ្លះចាប់ផ្តើមផុតកំណត់ កាលពីព្រឹកថ្ងៃអាទិត្យ ចំពេលដែលជិតដល់រដូវរងា ដែលរំពឹងថា នឹងនាំឲ្យមានភ្លៀងធ្លាក់តិចតួច។ 

គួរបញ្ជាក់ថា លោក Jeremy Oldroyd ដែលជាមន្ត្រីអនុរក្សព្រៃឈើរដ្ឋ បាននិយាយកាលពីរសៀលថ្ងៃអាទិត្យថា នៅក្នុងរដ្ឋ New York ចំហេះព្រៃចំនួន ៦០កន្លែង បានឆាបឆេះឡើង ចាប់តាំងពីថ្ងៃទី១ ខែតុលា ដោយបំផ្លិចបំផ្លាញផ្ទៃដីជាង ២.១០០ហិចតា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm