ក្រសួងសុខាភិបាល និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្កើនកិច្ចសហប្រតិបតិ្តការ​លើការងារមនី្ទរ​ពិសោធន៍​ឲ្យកាន់តែប្រសើរ

2021/10/19 10:25:03 pm        538

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបង្កើនកិច្ច​សហប្រតិបតិ្តការលើការងារមនី្ទរពិសោធន៍ ក្នុងការសិក្សាស្រាវជ្រាវពិសោធន៍រកមេរោគកូវីដ-១៩ និងមេរោគដទៃទៀត។

ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីសី្តការក្រសួង ព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ក្នុងឱកាសដែលលោកវេជ្ជបណ្ឌិត André Spiegel មកចូលកាន់ការងារជានាយក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថ្មី ជំនួសលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារែល ដែលបានបញ្ចប់​បេសកកម្មការងារ នៅក្នុងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺលោកវេជ្ជបណ្ឌិត មានបំណង​បន្តកិច្ច​សហប្រតិបតិ្តការជាមួយក្រសួង សុខាភិបាល ដើម្បីធ្វើឲ្យវិស័យសុខាភិបាលនៅប្រទេសកម្ពុជា កាន់តែរីកច្រើន។

ជាការឆ្លើយតបឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល សូមស្វាគមន៍ និងសូមកោតសរសើរដល់ថ្នាក់ដឹកនាំនៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលបានចូលរួមចំណែក​យ៉ាង​សំខាន់ក្នុង ការអភិវឌ្ឍវិស័យសុខាភិបាល កាន់តែរឹងមាំ ពិសេសក្នុងបរិបទកូវីដ-១៩។ ហើយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺជាដៃគូដ៏សំខាន់របស់ក្រសួងសុខាភិបាលចាប់តាំងពីឆ្នាំ១៩៩២ ដើម្បីជំរុញឱ្យការងារមានស្តង់ដាអន្តរជាតិ។

សូមរំលឹកផងដែរថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានសហការយ៉ាងល្អប្រសើរដើម្បីសិក្សា និងពិសោធន៍​រកមេរោគផ្សេងៗ ដូចជា ជំងឺគ្រុនឈាម ជំងឺ​ឆ្កែឆ្កួត ជំងឺគ្រុនចាញ់ ភាពស៊ាំ​ជាមួយថ្នាំផ្សះ ជំងឺរបេង ជំងឺផ្តាសាយបក្សី ជំងឺរលាកថ្លើម មេរោគហ៊ីវ-ជំងឺអេដស៍ ​និងមេរោគកូវីដ-១៩ ដែលកំពុងរាតត្បាត​ក្នុងប្រទេសកម្ពុជា និងការរៀបចំយុទ្ធទប់ស្កាត់ នឹងមេរោគដទៃទៀត ប្រកបដោយប្រសិទ្ធភាព និងគុណភាពត្រឹមត្រូវផងដែរ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm