ប្រទេសឆាដ ចោទស៊ូដង់ថា បានជួយដល់កងកម្លាំងឧទ្ទាម

2024/11/12 12:30:42 am        129

ប្រទេសឆាដកាលពីថ្ងៃសុក្រ បានចោទប្រកាន់ប្រទេសស៊ូដង់ថា បានផ្តល់អាវុធ និងផ្តល់ហិរញ្ញប្បទានដល់ក្រុមឧទ្ទាម នៅលើទឹកដីឆាដ ក្នុងគោលបំណងធ្វើឲ្យអ្នកជិតខាងរបស់ខ្លួន មានអស្ថិរភាព។

ប្រទេសឆាដ បានអះអាងថា ប្រទេសស៊ូដង់ កំពុងជួយដល់ការបះបោរដោយសមាជិកនៃក្រុមជនជាតិភាគតិច Zaghawa ដែលប្រតិបត្តិការចេញពីតំបន់ El Facher ភាគនិរតីរបស់ប្រទេសស៊ូដង់។

រដ្ឋមន្ត្រីការបរទេស និងជាអ្នកនាំពាក្យរដ្ឋាភិបាលលោក Abderaman Koulamallah បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖«ប្រទេសស៊ូដង់ កំពុងផ្តល់ហិរញ្ញប្បទាន និងបំពាក់អាវុធដល់ក្រុមភេរវករ ដែលកំពុងប្រតិបត្តិការ នៅក្នុងអនុតំបននេះ ក្នុងគោលបំណងធ្វើឲ្យប្រទេសឆាដ មានអស្ថិរភាព»។

ក្រុមឧទ្ទាម Zaghawa ដែលមានមូលដ្ឋាននៅប្រទេសស៊ូដង់ ដឹកនាំដោយលោក Ousman Dillo ដែលជាប្អូនប្រុសរបស់មេដឹកនាំបក្សប្រឆាំងឆាដ លោកYaya Dillo Djerou ដែលត្រូវបានសម្លាប់ដោយកងកម្លាំងយោធាឆាដ កាលពីដើមឆ្នាំនេះ។

នៅក្នុងខែកុម្ភៈ ឆ្នាំ ២០០៨ ក្រុមឧទ្ទាម Zaghawa ដែលមានមូលដ្ឋាននៅប្រទេសស៊ូដង់ បានបើកការវាយលុកមួយក្នុងប្រទេសឆាដ រួមជាមួយនឹងក្រុមផ្សេងទៀត ដោយបង្ខំឲ្យអតីតប្រធានាធិបតីលោក Idriss Deby Itno ជ្រកកោននៅក្នុងវិមានប្រធានាធិបតីរបស់លោក មុនពេលលោក អាចវាយបកទៅលើកពួកគេវិញ ដោយជំនួយពីប្រទេសបារាំង។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        101
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        91
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm