ក្រុមអ្នករត់ចោលស្រុកនៅកូរ៉េខាងត្បូង ទឹកចិត្តឲ្យកងទ័ពកូរ៉េខាងជើងនៅប្រទេសរុស្ស៊ី រត់ចោលជួរ ចូលទៅអ៊ុយក្រែន

2024/11/12 12:32:15 am        63

អ្នករត់ចោលស្រុកកូរ៉េខាងជើងមួយក្រុម បានប្រគល់ខិតប័ណ្ណឃោសនាដល់ប្រទេសអ៊ុយក្រែន នៅថ្ងៃចន្ទ នេះ ដោយលើកទឹកចិត្តឲ្យទាហានកូរ៉េខាងជើងដែលដាក់ពង្រាយនៅក្នុងប្រទេសរុស្ស៊ី ឲ្យរត់ចោលស្រុក   ខណៈដែលកងទ័ពកូរ៉េខាងជើងរាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅគាំទ្រសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

ក្រុមនេះ បាននិយាយថា អង្គភាពឃោសនាការរបស់អ្នករត់ចោលស្រុកដែលរួមមានទាហានកូរ៉េខាងជើង ប្រែក្លាយអ្នករត់ចោលស្រុក និងអ្នករត់ចោលជួរ ដែលកូនប្រុសបម្រើការក្នុងជួរកងទ័ពកូរ៉េខាងជើង បានប្រគល់ខិតប័ណ្ណឃោសនា ទៅស្ថានទូតអ៊ុយក្រែន នៅទីក្រុងសេអ៊ូល ដើម្បីចែកចាយដល់ទាហានកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៊ី។  

ខិត្តប័ណ្ណមានសារលើកទឹកចិត្តទាហានកូរ៉េខាងជើង ឲ្យរត់ចោលជួរ រួមជាមួយនឹងការណែនាំអំពីរបៀបរត់ចោលជួរផងដែរ។ ឯកសារសំឡេងជាច្រើនដែលមានសារស្រដៀងគ្នា ក៏ត្រូវបានបញ្ជូនទៅស្ថានទូតផង  ដែរ។

មេដឹកនាំក្រុមលោក Jang Se-yul គ្រោងនឹងប្រគល់ខិតប័ណ្ណស្រដៀងគ្នានេះ ទៅឲ្យមន្ត្រីយោធាអ៊ុយក្រែន នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក នៅថ្ងៃបន្ទាប់ (ម៉ោងក្នុងតំបន់) រួមជាមួយនឹងលិខិតស្នើដល់ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមី ហ្សេឡិនស្គី (Volodymyr Zelenskyy) ឲ្យប្រើសង្រ្គាមចិត្តសាស្ត្រប្រឆាំងនឹងទាហានកូរ៉េខាងជើង។ 

នៅក្នុងលិខិតនោះ លោក Jang នឹងសង្កត់ធ្ងន់ថា៖«យោធាអ៊ុយក្រែន អាចធានាបាននូវការចុះចាញ់ និងការរត់ចោលជួរ ក្នុងចំណោមទាហានកូរ៉េខាងជើង ប្រសិនបើសង្គ្រាមចិត្តសាស្ត្រសកម្ម ត្រូវបានបង្កើតឡើងនោះ» ។

សហរដ្ឋអាមេរិក បានបញ្ជាក់ថា ទាហានកូរ៉េខាងជើងប្រមាណ ១0.000នាក់ ត្រូវបានបញ្ជូនទៅកាន់ តំបន់ព្រំដែនភាគខាងលិចនៃតំបន់ឃើស( Kursk) របស់រុស្ស៊ី ជាមួយនឹងលទ្ធភាពនៃការចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        129
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        169
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm