ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សុយ៉ាងតិច ៥នាក់ នៅភាគខាងត្បូងអ៊ុយក្រែន

2024/11/12 12:34:47 am        89

ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងតិច ៥នាក់ នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន មួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ និងទីក្រុងគី បានបើកការវាយប្រហារដោយយានដ្រូនទៅវិញទៅ   មក នៅពេលយប់។ 

យោងតាមអភិបាលតំបន់ បានឲ្យដឹងថា មនុស្ស ៤នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Mykolaiv ភាគខាងត្បូង ខណៈម្នាក់ទៀត បានស្លាប់នៅក្នុងទីក្រុង Zaporizhzhia ក្នុងការវាយប្រហារ ដែលអាជ្ញាធរបាននិយាយថា មនុស្សរាប់សិបនាក់ បានរងរបួស។

នៅព្រឹកថ្ងៃចន្ទនេះ អភិបាលក្រុង Mykolaiv លោក Vitaly Kim បាននិយាយនៅលើ Telegram ថា៖«មនុស្ស ៤នាក់ ត្រូវបានសម្លាប់» ដោយបានពិនិត្យឡើងវិញនូវចំនួនអ្នកស្លាប់មុននេះ បន្ទាប់ពីការវាយប្រហារ ដែលបានបណ្តាលឲ្យឆេះអគារលំនៅឋានជាច្រើន។

៣០០ គីឡូម៉ែត្រ (១៨៥ម៉ាយ) ទៅភាគខាងកើតក្នុងទីក្រុង Zaporizhzhia ទីភ្នាក់ងារសេវាសង្គ្រោះបន្ទាន់រដ្ឋរបស់អ៊ុយក្រែន បាននិយាយថា ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារតាមអាកាសចំនួនបីដែលបានសម្លាប់បុរសម្នាក់ និងធ្វើឲ្យខូចខាតអគារជាច្រើន។

អភិបាលតំបន់ Zaporizhzhia លោក Ivan Fedorov បាននិយាយថា មនុស្ស ១៨នាក់ បានរងរបួស ក្នុងនោះមានកុមារ ៥នាក់។

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        2
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        10
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm