Little Caesars Pizza នាំយកភីហ្សាពេញនិយមលំដាប់ពិភពលោកមកកម្ពុជា ជាមួយស្តង់ដា HOT-N-READY

2024/11/12 03:05:47 am        100

ភ្នំពេញ ៖ ភីហ្សា HOT-N-READY ឥឡូវនេះនឹងមានលក់ក្នុងប្រទេសកម្ពុជា ជាមួយភាពងាយស្រួលនៃការទិញ មានសេវាកម្មបញ្ហាទិញ ដោយបើកបរឆ្លងកាត់ សម្រាប់ក្រុមគ្រួសារ និងអ្នកដែលចូលចិត្តញាំភីហ្សា។

​នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ, Little Caesars Pizza ដែលជាម៉ាកយីហោភីហ្សាដ៏ធំបំផុតមួយរបស់ពិភពលោក បានបើកសម្ភោធភោជនីយដ្ឋានដំបូងរបស់ខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា នៅកោះពេជ្រ, នេះមិនត្រឹមតែជា Little Caesars Pizza ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែភោជនីយដ្ឋាននេះ ក៏មានសេវាកម្មទិញភីហ្សាដោយបើកបរឆ្លងកាត់ ដំបូងគេ បង្អស់របស់ប្រទេសកម្ពុជា និងផ្តល់ជូនអតិថិជននូវនំភីហ្សាថ្មីៗស្តង់ដា HOT-N-READY ដែលផ្ដល់នូវភាពងាយស្រួល គុណភាព និង តម្លៃសមរម្យបំផុត។ ចំណុចសំខាន់នៃបទពិសោធរបស់ Little Caesars Pizza ដែលអតិថិជននឹងទទួលបាននោះគឺ HOT-N-READY ដែលធានាថា អតិថិជនអាចដើរចូល និងទទួលបានភីហ្សាក្ដៅៗឈ្ងុយឆ្ងាញ់ភ្លាមៗ ដោយមិនចាំបាច់រង់ចាំយូរ ឬបញ្ហាទិញជាមុន។ ចំណុចលេចធ្លោនេះធ្វើឱ្យ Little Caesars Pizza ក្លាយជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់គ្រួសារមមាញឹក សិស្សានុសិស្ស និងអ្នក ធ្វើការ ដែលកំពុងស្វែងរកអាហារដែលមានគុណភាពខ្ពស់នៅពេលធ្វើដំណើរ។ 

លោក Andres De Robina អនុប្រធានអន្តរជាតិ នៃ Little Caesars លើកឡើងថា រូបលោកពិតជាមានក្តីសោមនស្ស ក្នុង ការណែនាំ Little Caesars Pizza មកកាន់ទីក្រុងភ្នំពេញ ដោយនាំមកនូវភាពងាយស្រួល និងតម្លៃសមរម្យបំផុត ដែលអតិថិជនចូល ចិត្ត។ ជាភីហ្សាប្រកដោយគុណភាពខ្ពស់ សម្រាប់ទាំងអស់គ្នា ដោយមិនចាំបាច់រង់ចាំ។ 

ចំណែកអ្នកឧកញ៉ា សៀ ឬទ្ធី ប្រធាននិងអគ្គនាយកប្រតិបត្តក្រុមហ៊ុន វើលប្រ៊ីដគ្រុប (WorldBridgeGroup) មានប្រសាសន៍ ថា យើងពិតជាមោទកភាព ក្នុងការនាំយកបទពិសោធភីហ្សាដែលមានតម្លៃសមរម្យ និងគុណភាពខ្ពស់មកកាន់ប្រទេសកម្ពុជា, នេះគឺ ជាការផ្តល់អាហារឈ្ងុយឆ្ងាញ់ដល់ក្រុមគ្រួសារនៅកម្ពុជា ដែលពួកគេអាចជឿទុកចិត្តបាន មិនថាពួកគាត់រវល់យ៉ាងណាក៏ដោយ។

ជុំវិញ Little Caesars Pizza នេះ, មិនថាអតិថិជនជ្រើសរើសភីហ្សាបែប Classic Pepperoni ឬ Classic Cheese នោះទេ ពួកគេ នឹងទទួលបានរសជាតិយ៉ាងពេញចិត្តជាមិនខាន ហើយភាពងាយស្រួលនៃការទទួល បានភីហ្សាស្តង់ដារ HOT-N-READY ។ លើសពី នេះ ម៉ឺនុយមុខម្ហូបនឹងផ្តល់ជូននូវជម្រើសដែលតម្រូវតាមរសជាតិរបស់អតិថិជននៅកម្ពុជាដូចជា HOT-N-READY Classic Crab Stick Pizza ជាដើម, រួមជាមួយភីហ្សា HOT-N-READY ភោជនីយដ្ឋានក៏ផ្ដល់ជូននូវការដឹកជញ្ជូនតាមរយៈ foodpanda, WOW NOW, E-GetS និង Nham24 ផងដែរ ដោយធានាថា អតិថិជននឹងមានភាពងាយស្រួលក្នុងការរីករាយញ៉ាំភីហ្សាថ្មីៗឈ្ងុយឆ្ងាញ់ នៅផ្ទះ ឬពេលធ្វើដំណើរ។ Little Caesars Pizza ប្តេជ្ញារក្សាស្តង់ដារខ្ពស់បំផុតដោយផ្តល់ជូននូវភីហ្សា ដែលមិនត្រឹមតែធ្វើថ្មី ប៉ុណ្ណោះ ទេ ប៉ុន្តែថែមទាំងក្នុងតម្លៃដ៏សមរម្យបំផុតផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        143
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm