ក្រសួងវប្បធម៌ សម្ពោធពិព័រណ៌មិនអចិន្ត្រៃយ៍ «ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា»

2024/11/12 05:08:08 am        173

ភ្នំពេញ ÷ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី១១ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះ បានសម្ពោធពិព័រណ៌មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ«ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា» រយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា នៅសារមនី្ទរខ្លែងខ្មែរ។

លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានលើកឡើងថា ថ្ងៃនេះនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានចូលរួមរៀបចំតាំងពិព័រណ៍មិនអចិន្ត្រៃយ៍ ក្រោមប្រធានបទ “ប្រពៃណីផលិត កុលាលភាជន៍នៅប្រទេសកម្ពុជា” សហការជាមួយនឹងគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក និងគណៈកម្មការជាតិយូណេស្កូកម្ពុជា សាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន ដោយទទួលបានការអនុញ្ញាត និងការគាំទ្រ ពីថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ការតាំពិព័រណ៍ធ្វើឡើងក្នុងគោលបំណងបីគឺ៖ ១- ចូលរួមផ្សព្វផ្សាយអំពីអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី ក៏ដូចជាចូលរួមអបអរសាទរទិវាអន្តរជាតិដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលអង្គការយូណេស្កូ បានកំណត់យកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។ ២- ជាការចូលរួមចំណែកផ្សព្វផ្សាយ និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌អរូបីនៅកម្ពុជា ពិសេសគឺវិស័យសិប្បកម្មប្រពៃណី និង៣- បង្កើតការយល់ដឹងដល់សាធារណជន យុវជន សិស្សានុសិស្ស និស្សិត អំពីប្រពៃណីផលិតកុលាលភាជន៍ ដែលសព្វថ្ងៃមាននៅសេសសល់តិចតួចតាមបណ្តាខេត្តប៉ុណ្ណោះ។

ទន្ទឹមគ្នានោះដែរ លោកស្រី សារ៉េត ស្រីច័ន្ទរស្មី ប្រធានស្តីទីគណៈកម្មាធិការបេតិកភណ្ឌពិភពលោក បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តការណ៍ពិព័រណ៍លើកទី២នេះ បានបង្ហាញពីទិន្នន័យនិងគំនិតថ្មីៗបន្ថែមទៀត មានដូចជា៖ ការតាំងបង្ហាញពីកុលាលភាជន៍ខ្មែរសម័យមុនអង្គរ ការតាំងបង្ហាញពីកុលាលភាជន៍ដែលផលិតតាមបែបប្រពៃណីនៅតាមបណ្តាខេត្តដែលនៅបន្ត ផលិត មានដូចជា៖ ខេត្តកំពង់ឆ្នាំង កំពត កំពង់ស្ពឺ និងព្រៃវែងការតាំងបង្ហាញពីក្បាច់លម្អកុលាលភាជន៍ព្រមទាំងអោយអ្នកចូលរួមបានសាកល្បងធ្វើក្បាច់លម្អ ធ្វើជាវត្ថុអនុស្សាវរីយ៍ផ្សេងៗ និងការរៀបចំអោយមានជារណ្តៅកំណាយសម្រាប់អោយអ្នកចូលរួម សិស្ស និស្សិត បានសិក្សា ស្វែងយល់ និងសាកល្បងកំណាយ និងការតាំងបង្ហាញសៀវភៅស្តីពីប្រពៃណីផលិតកុលាលភាជន៍ក្នុងប្រទេសកម្ពុជា និងរៀបចំការទស្សនាសារមន្ទីរតាមបែបឌីជីថល ការបង្កើតហ្គេមកុលាលភាជន៍ ការឆ្លើយសំណួរអំពី កុលាលភាជន៍ខ្មែរ ការថតរូបជាអនុស្សាវរីយ៍ជាដើម។

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ការរៀបចំអោយមានព្រឹត្តការណ៍នេះឡើង ក្រៅពីបង្កើនការយល់ដឹង ដល់សាធារណជនសិស្ស និស្សិត អំពីប្រពៃណីផលិតកុលាលភាជន៍ ដែលនៅសេសសល់តិចតួចក្នុងខេត្តមួយចំនួន។ ព្រឹត្តការណ៍នេះចូលរួមចំណែកផ្សព្វផ្សាយ និងលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីនៅកម្ពុជា លើវិស័យសិប្បកម្មប្រពៃណី។ ជាពិសេសចូលរួមផ្សព្វផ្សាយពីអនុសញ្ញាឆ្នាំ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី និងចូលរួមអបអរសាទរទិវាអន្តរជាតិដំបូងនៃបេតិកភណ្ឌវប្បធម៌អរូបី ដែលអង្គការយូណេស្កូ បានកំណត់យកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤៕

អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm        19
ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        31
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        239

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm