ការប្រណាំងទូកងថ្នាក់រាជធានី នឹងចាប់ផ្តើមប្រកួតនៅរសៀលនេះ

2024/11/12 07:49:46 pm        792

ការប្រណាំងទូកងថ្នាក់រាជធានីភ្នំពេញ នឹងចាប់ផ្តើមដំណើរការការប្រកួតនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកានេះ ។ ទូកងត្រូវបានទម្លាក់ចូលទឹកទន្លេរួចរាល់អស់ហើយ ចំណែកក្រុម​កីឡាករ​កំពុង​សម​ដៃ សម្រាប់ការប្រកួតនេះ ដើម្បីជម្រើសចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក ដែលនឹង​ចាប់​ផ្ដើម​នៅ​ពីរ​ថ្ងៃទៀត។

ក្រុមកីឡាករទូកង បានទម្លាក់ទូករួចរាល់ចូលទៅក្នុងទន្លេ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ ក៏​បាន​ត្រៀមលក្ខណៈសម្បត្តិរបស់ខ្លួនរួចរាល់១០០ភាគរយផងដែរ សម្រាប់​ការ​ប្រកួត​ផ្លូវ​ការ​នា​រសៀល​នេះ ដោយពួកគេបានហ្វឹកហាត់សមកម្លាំងនៅលើទីតាំងផ្ទាល់ជាច្រើន ជុំផងដែរ ដើម្បី​បង្កើន​សមត្ថភាពឱ្យកាន់តែខ្លាំងក្លា ។

ក្រុមកីឡាករទូកង «មហានាគ» របស់វត្តនាគវ័ន្ត បានបង្ហាញក្តីរំភើបរីករាយ ដែលបាន​ចូលរួម​ក្នុង​ការ​ប្រណាំង​ទូក នៃព្រះរាជពិធីបុណ្យអុំទូក ឆ្នាំ២០២៤នេះ ។ ពួកគេម្នាក់ៗ មានសេចក្តីមុតមាំ និង​ជឿជាក់ ថានឹងអុំទទួលយកជ័យលាភីឱ្យខាងតែបាន ខណះទូក មហានាគ មួយនេះ តែង​តែ​ទទួល​ជ័យលាភីឯកមករហូត ទាំងការប្រណាំងទូកថ្នាក់រាជធានី និងថ្នាក់ជាតិ ។

ការ​ប្រណាំងទូកង ថ្នាក់រាជធានីនេះ គឺធ្វើឡើងតែមួយរសៀលថ្ងៃទី១២នេះប៉ុណ្ណោះ ដើម្បី​រក​ម្ចាស់​ជ័យ​លាភី ទៅប្រកួតការប្រណាំងទូកថ្នាក់ជាតិ ជាមួយបណ្តាទូកងជាច្រើនទៀត ដែល​មក​ពី​តាម​បណ្តា​ខេត្ត។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នឹងប្រារព្ធ​ឡើង​រយៈ​ពេល​០៣ថ្ងៃ គឺនៅថ្ងៃទី១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ។ ឆ្នាំនេះដែរ មាន​ទូកង សរុបចំនួន៣៤៦ទូក បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង២ម៉ឺននាក់៕ អត្ថបទ ៖ លីហេង


អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        30
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        238
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        227

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក

2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm