មនុស្សជាង ១០០នាក់ បានស្លាប់នៅក្នុងការវាយប្រហារពីក្រុមបះបោរនៅប្រទេសឆាដ

2024/11/12 08:56:23 pm        79

ក្រុមបះបោរ បូកូ ហារ៉ាម (Boko Haram) បានសម្លាប់ទាហានឆាដ ១៧នាក់ នៅក្នុងការវាយប្រហារកាលពីចុងសប្តាហ៍ ទៅលើប៉ុស្តិ៍យោធាមួយ ដែលក៏បណ្តាលឱ្យអ្នកវាយប្រហារចំនួន ៩៦នាក់ បានស្លាប់ ដោយជនរងគ្រោះសរុបទាំងអស់ ១១៣នាក់ នៅភាគខាងលិចរបស់ប្រទេសឆាដ។

អ្នកនាំពាក្យកងទ័ព លោក អ៊ីសាក អាឆេក (Issakh Acheikh) បាននិយាយតាមទូរទស្សន៍ជាតិកាលពីយប់ថ្ងៃអាទិត្យ (១០ វិច្ឆិកា) ថា ការវាយប្រហារនៅតំបន់ លេក ឆាដ (Lake Chad) នេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតទេ។

តំបន់ Lake Chad នៅឆ្នាំនេះ ត្រូវបានញាំញីដោយការវាយប្រហារជាញឹកញាប់ពីក្រុមបះបោរ រួមទាំងក្រុម បូកូ ហារ៉ាម និងក្រុមរដ្ឋអ៊ិស្លាមនៅអាហ្វ្រិកខាងលិច។ នេះបានបង្កការភ័យខ្លាចនៃអំពើហិង្សាឡើងវិញ បន្ទាប់ពីរយៈពេលសន្តិភាពក្រោយប្រតិបត្តិការដ៏ជោគជ័យមួយ ដែលបានចាប់ផ្តើមនៅឆ្នាំ២០២០ របស់កងទ័ពឆាដ ដើម្បីបំផ្លាញមូលដ្ឋានរបស់ក្រុមជ្រុលនិយម។

ក្រុម បូកូ ហារ៉ាម ដែលបានចាប់ផ្តើមការបះបោរជាងមួយទសវត្សរ៍មុនប្រឆាំងនឹងការអប់រំលោកខាងលិច កំពុងស្វះស្វែងរកការបង្កើតច្បាប់អ៊ិស្លាមនៅភាគឦសានប្រទេសនីហ៊្សេរីយ៉ា។ ការបះបោរបានរាលដាលដល់ប្រទេសជិតខាងនៅអាហ្វ្រិកខាងលិច ដែលរួមមានកាមេរូន នីហ្សេ និងឆាដផងដែរ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        17
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        17
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm