សេចក្តីបំភ្លឺ របស់ក្រសួងព័ត៌មាន ពាក់ព័ន្ធករណីឃ្លាំមើលប្រចាំត្រីមាសជាលើកដំបូងរបស់ខ្លួន ស្តីពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា

2021/10/19 09:18:30 pm        524

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានចេញសេចក្តីបំភ្លឺពាក់ព័ន្ធ ករណីឃ្លាំមើលប្រចាំត្រីមាសជាលើកដំបូងរបស់ខ្លួន ស្តីពីស្ថានភាពអ្នកសារព័ត៌មាននៅកម្ពុជា។

ចំនុចទាំង០៥ ដែលបំភ្លឺដោយតំណាងក្រសួងព័ត៌មានមានដូចជា៖

១- របាយការណ៍ដែលចេញដោយខេមបូចានេះ ជារបាយការណ៍ដែលមិនមានភាពស្មោះត្រង់ និងមានចេតនាចោទប្រកាន់ មកលើស្ថាប័នមានសមត្ថកិច្ចដែលកំពុងអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនតាមច្បាប់ជាធរមាន។

២- របាយការណ៍នេះ ក៏មិនបានសិក្សាស្រាវជ្រាវឲ្យបានគ្រប់ជ្រុងជ្រោយ ទៅលើលិខិតបទដ្ឋានគតិយុត្តិដែលក្រសួងព័ត៌មាន បានចេញនាពេលកន្លងមក ហើយសមាគមនេះតែតែងជំទាស់រាល់សេចក្តីសម្រេចនានារបស់ស្ថាប័នសាធារណៈ និងមិនដែលទទួលយកការបញ្ជាក់ឬ ការពន្យល់បកស្រាយ របស់ស្ថាប័នសាធារណ: ឬស្ថាប័នមានសមត្ថកិច្ចម្តងណាឡើយ។

៣- សមាគមនេះ តែងចេញរបាយការណ៍ ឬ សេចក្ដីថ្លែងការណ៍ចោតប្រកាន់មកលើស្ថាប័នមាន សមត្ថកិច្ចដែលអនុវត្ត តួនាទីភារកិច្ចតាមច្បាប់ថាស្ថាប័នមានសមត្ថកិច្ច រំលោភបំពានសិទ្ធិសេរីភាព អ្នកសារព័ត៌មាន ឬគំរាមកំហែងបំបិទសិទ្ធិ សេរីភាពអ្នកសារព័ត៌មានទៅវិញ។

៤- ការកត់ត្រាទិន្នន័យករណីអ្នកសារព័ត៌មាន ដែលត្រូវទទួលខុសតាមផ្លូវច្បាប់ចំពោះអំពើដែលពួកគេបានប្រព្រឹត្តថាជាការរំលោកបំពានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ គឺជាការកត់ត្រា ដែលមិនបានឆ្លុះបញ្ចាំងឲ្យបានគ្រប់ជ្រុងជ្រោយនិងត្រឹមត្រូវទាល់តែសោះទៅតាម អង្គហេតុ និងអង្គច្បាប់នៃករណីនីមួយៗ។ ដែលចំណុចនេះអាចនិយាយបានថា របាយការណ៍នេះ ជារបាយការណ៍ដែលមានបំណងបំភាន់សាធារណមតិ ឲ្យមានការយល់ច្រឡំមកលើការអនុវត្តច្បាប់របស់ស្ថាប័នមានសមត្ថកិច្ច។

៥- កន្លងមកសមាគមនេះតែងចោទប្រកាន់មកស្ថាប័នមានសមត្ថកិច្ចថា បានរំលោភបំពានសិទ្ធិសេរីភាពអ្នកសារព័ត៌មាន។ ជាក់ស្តែងនាពេលកន្លងមកសមាគមនេះក៏ធ្លាប់បានសេចក្តីថ្លែងការណ៍នានាចោទប្រកាន់មកសមត្ថកិច្ចដូចជា សមត្ថ កិច្ចគំរាមកំហែង អ្នកសារព័ត៌មាន ឲ្យលុបរូបភាពដកហូតបណ្ណអ្នកសារព័ត៌មានខេមូចា វីអូអេ ឬជិះម៉ូតូដេញឃាត់អ្នកសារព័ត៌មាន វីអូឌីជាដើម ប៉ុន្តែនៅពេលក្រសួងព័ត៌មាន និងក្រសួងស្ថាប័នពាក់ព័ន្ធអញ្ជើញអ្នកសារព័ត៌មានទាំងនោះ មកផ្តល់ព័ត៌មានលម្អិតបន្ថែម បុគ្គលទាំងនោះតែងតែគេចវេស មិនព្រមចូលរួមរាយការណ៍ជាផ្លូវការឡើង ដែលនេះយើងអាចលើកជាសំណួរថា បើពួកគេត្រូវរំលោភបំពានសិទ្ធិសេរីភាពមែនចុះហេតុអ្វីពួកគេមិនចូលរួមសហការផ្តល់ព័ត៌មាន ឲ្យ ស្ថាប័នមានសមត្ថកិច្ច?

តើពួកគេជាជនរងគ្រោះពីការរំលោភបំពានសិទ្ធិសេរីភាពពិតប្រាកដ ឬជាការសម្តែងតាមខ្សែញាក់របស់គេ? ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm