ក្រសួងសេដ្ឋកិច្ច ធ្វើបច្ចុប្បន្នភាពជំរុញការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យបានចប់ឆាប់ៗ

2024/11/12 10:02:08 pm        219

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើបច្ចុប្បន្នភាពទីតាំងដីរបស់រដ្ឋ ការរៀបចំ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ និងការចុះបញ្ជី សារពើភណ្ឌរបស់រដ្ឋ ដើម្បីជំរុញនៃការគ្រប់​គ្រង​ឱ្យ​បាន​ច្បាស់​លាស់ និងឱ្យបានចប់សព្វគ្រប់ក្នុងពេលឆាប់ ជាពិសេសការប្រមូល ចំណូលពីការ​ជួល​ដី​របស់​រដ្ឋ​ជាដើម​។

ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើក​ឡើង​នៅ​ក្នុង​វេទិកា​ពិភាក្សា ស្ដីពីបច្ចុប្បន្នភាព ទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និង​ការ​ចុះ​បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅថ្ងៃម្សិលមិញនេះថា ជុំវិញ បញ្ហាដីរដ្ឋនេះ វាគ្មិន​បាន​លើក​ឡើង និងពិភាក្សាយ៉ាងផុលផុសនូវបញ្ហាជាច្រើន ជាពិសេសបញ្ហាប្រឈម ដែលយើង​ត្រូវ​តែ​រួម​គ្នា​ដោះស្រាយ ក្នុងគោលដៅរួមជំរុញឱ្យសម្រេចចេញលទ្ធផល ដើម្បី​ជា​គុណ​ប្រយោជន៍​របស់​រាជ​រដ្ឋាភិបាលរបស់កម្ពុជាទាំងមូល។

ឯកឧត្តម បន្តថា ទាក់ទិនបញ្ហានេះ វាគឺជាសូចនកររួមគ្នា រវាងអង្គភាពកាន់កាប់, អង្គភាព​គ្រប់​គ្រង និងតួអង្គដែលមានការ ពាក់ព័ន្ធទាំងអស់ ជាក់ស្តែងនាឆ្នាំកន្លងមក គណៈកម្មការ​អន្តរ​ក្រសួង​បាន​ដាក់ទិសដៅ ដោយក្នុងនោះបណ្តារាជធានី-ខេត្ត ក៏បាន ជំរុញនៅតាម​មូលដ្ឋាន​របស់​ខ្លួន ឃើញការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋមានការកើនឡើង ។ ចំណែក​បញ្ហា​ដែល​នៅ​សេស​សល់ យើងត្រូវរួមគ្នានូវគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីដោះស្រាយបញ្ហាទាំងនេះ និង​ដាក់​ចេញ​ជា​វិធានការដោះស្រាយ រៀបចំជាផែនការ សកម្មភាព​សម្រាប់​អនុវត្ត​ជាក់​ស្ដែង​ក្នុង​ឆ្នាំ​២០២៥​។

នៅក្នុងកិច្ចពិភាក្សានេះ, ថ្នាក់ដឹកនាំក្រសួង និងស្ថាប័នពាក់ព័ន្ធ បានពិភាក្សាគ្នាយ៉ាងផុលផុស ដើម្បី​​ស្វែង​រក​សូចនករ មួយឱ្យបានជាក់លាក់ ដើម្បីអនុវត្ត​ការងារ​នេះ​ជំរុញ​ឱ្យ​សម្រេច​បាន​ជា​ផ្លែ​ផ្កា ជុំវិញការធ្វើប័ណ្ណកម្មសិទ្ធដីរបស់រដ្ឋ ដែលបានចុះបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ឱ្យ​បាន​ចប់​សព្វ​គ្រប់​ក្នុងពេលឆាប់ៗ។

ជុំវិញទ្រព្យសម្បត្តិរដ្ឋ រាជរដ្ឋាភិបាលបានកំពុងពង្រឹងជាបន្តបន្ទាប់ លើការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិ​រដ្ឋ​ ដើម្បីធានាឱ្យការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យទាំងឡាយរបស់រដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្ដិ​សិទ្ធភាព តម្លាភាព និងគណនេយ្យភាព, ក្នុងនោះ រាជរដ្ឋាភិបាលបានដាក់​ឱ្យ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានផ្សេងទៀត ដើម្បីពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់​ឱ្យ​អនុវត្ត​អនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ និងនីតិវិធីនៃ ការចុះបញ្ជីដីរដ្ឋ ដើម្បីធានា​ការពារ​បន្ថែម​ទៀត​នូវ​កម្ម​សិទ្ធិ និងសិទ្ធិផ្សេងទៀតលើដីរបស់រដ្ឋ។ យន្តការគ្រប់គ្រង និងសម្របសម្រួលនានា ក៏​ត្រូវ​បាន​រាជ​រដ្ឋាភិបាលបង្កើតឡើងរួមមាន៖ គណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាព ទីតាំង​ដីរដ្ឋ ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួង-ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ដើម្បីរៀបចំធ្វើវិញ្ញាបន បត្រសម្គាល់ម្ចាស់អចលនវត្ថុ, គណៈកម្មាធិការ​គ្រប់​គ្រង​ដី​រដ្ឋ​ថ្នាក់​រាជធានី-ខេត្ត និងក្រុមការងារដីរដ្ឋថ្នាក់ក្រុង ស្រុក ខណ្ឌ។

សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​មិន​មែន​សារ​ពើ​ពន្ធ ឱ្យបានចំនួនជាង ៣ ទ្រីលាន រៀល, ក្នុងនោះការប្រមូល​ចំណូល​ផល​ទុន​នៃ​ទ្រព្យ​សម្បត្តិ​រដ្ឋ​ជាង ៥២០ ប៊ីលានរៀល និងផលទុនជួលទ្រព្យសម្បត្តិ ការផ្តល់សេវា និង ផលទុន​ពី​ការ​រួម​ចំណែក​ផ្សេង​ៗ ប្រមាណ ២.៧ ទ្រីលានរៀលផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី



អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        328
ធុរកិច្ចអាមេរិក-អាស៊ាន សន្យានាំព័ត៌មាន​អំពី​បរិយាកាស​ធុរកិច្ច​នៅ​កម្ពុជា​ផ្សព្វ​ផ្សាយ​បន្ត​នៅ​អាមេរិក
2026/07/23 10:33:13 pm        486
គោលនយោបាយទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាលកំពុងបន្តស្រូបយកវិនិយោគបរទេសចូលកម្ពុជា​
2026/07/23 10:06:29 pm        408

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា

2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm