មេដឹកនាំពិភពលោកជួបជុំពិភាក្សា អំពីអាកាសធាតុរបស់ UN តែអវត្តមានឥស្សរជនថ្នាក់កំពូលៗច្រើន

2024/11/12 10:55:38 pm        45


មេដឹកនាំពិភពលោករាប់សិបនាក់ បានជួបប្រជុំ នៅប្រទេសអាស៊ែបៃហ្សង់ នាថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) នេះ សម្រាប់កម្មវិធីស្ដីពីអាកាសធាតុ COP29 ប៉ុន្តែឥស្សរជនថ្នាក់កំពូលៗជាច្រើន កំពុងរំលងការពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) ដែលឥទ្ធិពលនៃជ័យជម្នះការបោះឆ្នោតរបស់លោក Donald Trump ត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។

មេដឹកនាំច្រើនជាង ៧៥នាក់ ត្រូវបានគេរំពឹងថា នឹងមានវត្តមាននៅទីក្រុងបាគូ ក្នុងរយៈពេល ២ថ្ងៃ ប៉ុន្តែប្រមុខនៃបណ្តាប្រទេសដែលមានសេដ្ឋកិច្ចធំៗ និងបំភាយឧស្ម័នខ្លាំងបំផុតមួយចំនួនមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនោះទេ។

មេដឹកនាំតែមួយចំនួនតូចប៉ុណ្ណោះមកពីក្រុមប្រទេសទាំង២០ ឬ G20 ដែលស្មើនឹងជិត ៨០ភាគរយនៃការបំភាយឧស្ម័នផ្ទះកញ្ចក់ ត្រូវបានរំពឹងថា មានវត្តមាននៅក្នុងទីក្រុងបាគូ ក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer ផងដែរ។

ប្រធានាធិបតីអាមេរិក លោក Joe Biden ប្រធានាធិបតីចិន លោក Xi Jinping នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងប្រធានាធិបតីបារាំង លោក Emmanuel Macron ស្ថិតក្នុងចំណោមមេដឹកនាំ G20 ដែលមិនមានវត្តមានក្នុងព្រឹត្តិការណ៍នេះ ជាទីដែលភាពមិនច្បាស់លាស់ពីការរួបរួមរបស់សហរដ្ឋអាមេរិកនាពេលអនាគតលើសកម្មភាពអាកាសធាតុ បានលេចឡើងនៅថ្ងៃបើកកិច្ចប្រជុំនេះ។

បេសកជនអាកាសធាតុជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន បានប្រឹងប្រែងធានាដល់បណ្តាប្រទេសនានា នៅទីក្រុងបាគូថា ការជាប់ឆ្នោតឡើងវិញរបស់លោក Trump នឹងមិនបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការឡើងកម្ដៅផែនដីទេ បើទោះបីជាវានឹង «មិនកា្លយជាគោលនយោបាយអាទិភាព» ក៏ដោយ៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        5
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        3
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        10

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm