ក្រុមប្រឹក្សាសន្តិសុខUN កំពុងពិចារណាអំពីចំណាត់ការចំពោះសង្រ្គាមស៊ូដង់

2024/11/12 10:57:38 pm        40

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កំពុងពិភាក្សាលើសេចក្តីសម្រេចដែលព្រាងដោយអង់គ្លេសដែលទាមទារឲ្យភាគីជម្លោះរបស់ស៊ូដង់បញ្ឈប់អរិភាព ហើយអំពាវនាវឲ្យពួកគេអនុញ្ញាតឲ្យផ្តល់ជំនួយប្រកបដោយសុវត្ថិភាព ឆាប់រហ័ស និងគ្មានការរារាំងឆ្លងកាត់ខ្សែបន្ទាត់ជួរមុខ និងព្រំដែន។ សង្រ្គាមនេះ បានផ្ទុះឡើង នៅក្នុងខែមេសា ឆ្នាំ ២០២៣ ចេញពីការតស៊ូអំណាចរវាងកងទ័ពស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) មុនពេលការផ្លាស់ប្តូរដែលបានគ្រោងទុកទៅការគ្រប់គ្រងជនស៊ីវិល ហើយបានបង្កឲ្យមានវិបត្តិផ្លាស់ទីលំនៅដ៏ធំបំផុតរបស់ពិភពលោក។ សង្គ្រាមនេះ បានបង្កើតរលកនៃអំពើហិង្សាដែលជំរុញដោយជនជាតិភាគតិចដែលត្រូវបានស្តីបន្ទោសយ៉ាងច្រើនមកលើRSF។ RSF បានបដិសេធថា មិនបានធ្វើបាបជនស៊ីវិលក្នុងប្រទេសស៊ូដង់ទេ ហើយបានចាត់ទុកសកម្មភាពនេះថា ជាទង្វើរបស់ក្រុមអ្នកប្រព្រឹត្តអាក្រក់។ នៅក្នុងការដាក់ទណ្ឌកម្មដំបូងរបស់អង្គការសហប្រជាជាតិ ក្នុងអំឡុងពេលជម្លោះបច្ចុប្បន្ន គណៈកម្មាធិការក្រុមប្រឹក្សាសន្តិសុខ បានដាក់ទៅលើឧត្តមសេនីយ៍ RSF ពីររូប កាលពី  សប្តាហ៍មុន។

ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំUN លោកស្រី Barbara Woodward បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅដើមខែ ខណៈដែលអង់គ្លេស បានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ នៅខែវិច្ឆិកានេះ ថា រយៈពេល ១៩ខែ នៅក្នុងសង្រ្គាមនេះ ភាគីទាំងពីរ បានប្រព្រឹត្តការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ រួមទាំងការចាប់រំលោភស្ត្រី និងក្មេងស្រីផងដែរ។ 

លោកស្រី បាននិយាយថា៖«ជាងពាក់កណ្តាលនៃប្រជាជនស៊ូដង់ កំពុងជួបប្រទះនឹងអសន្តិសុខស្បៀងយ៉ាងធ្ងន់ធ្ងរ»។ «ទោះបីជាយ៉ាងណាក៏ដោយ កងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និង RSF នៅតែ   ផ្តោតលើការប្រយុទ្ធគ្នា គឺមិនមែនគ្រោះទុរ្ភិក្ស និងទុក្ខវេទនា ដែលប្រទេសរបស់ពួកគេ កំពុងប្រឈម   នោះទេ»។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        88
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        124
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm