ស្ថានភាព​ទឹកទន្លេ​មេគង្គ​កំពង់ចាម​បន្ត​ឡើង​ទៀត​ហើយ

2021/10/20 06:10:45 pm        351

កំពង់ចាម ៖ ប្រជាពលរដ្ឋ រស់នៅ​តាម​ដង​ទន្លេមេគង្គ ខេត្តកំពង់ចាម ​លើកឡើងថា លំបាក​សន្និដ្ឋាន​ណាស់ លើ​បញ្ហា​ស្ថានភាព​ទឹកទន្លេ​មេគង្គ​ ពីព្រោះថា តាម​ចំណាំ​រដូវ​នេះ គឺជា​រដូវ​ទឹក​សម្រក ដែល​ឈាន​ទៅ​ធ្វើ​ការ​ដាំដុះ​ទៅហើយ តែ​បែរជា​ទឹកទន្លេ​ បាន​ឡើង​ទៅវិញ។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ​តាម​ដង​ទន្លេមេគង្គ ​នៅក្នុង​ភូមិសាស្ត្រ ខេត្តកំពង់ចាម ​ស្ថិតនៅ​ឃុំ​កោះសូទិន ស្រុក​កោះសូទិន​ បាន​លើកឡើង​ស្រដៀងៗ​គ្នា​ថា ​លំបាក​សន្និដ្ឋាន​ណាស់ អំពី​ស្ថាន​ភាព​កម្ពស់​ទឹកទន្លេ​មេគង្គ​ នាបច្ចុប្បន្ន​នេះ ​ពោលគឺ វា​ខុសប្លែក​ពី​បណ្តា​ឆ្នាំមុនៗ​ឆ្ងាយ​ណាស់ ។

យ៉ាងណាមិញ​ពួកគាត់​មិន​នឹកស្មានថា​ ទឹកទន្លេ​មេគង្គ បាន​ឡើង​មកវិញ​ នា​រដូវ​ទឹក​សម្រក ខណៈដែល​ប្រជាពលរដ្ឋ ជាច្រើន​គ្រួសារ បាន​ចាប់ផ្តើម​ដាំ​ដុះ​មុខ​ដំណាំ​នានា នា​រដូវ​ទឹក​សម្រក ដូចជា ៖ ឪឡឹក ត្រសក់ ម្រះ ពោត ប៉េងប៉ោះ ជាដើម ។

ប្រភពពីបងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ឃុំ​កោះសូទិន បាន​ឲ្យ​ដឹង​ទៀតថា ​ប្រសិនបើ​ទឹក​តូច​ពេកមិន​លិច​ចូល​ភូមិ ក៏ដូចជា ផ្ទៃដី​ស្រែ ចំការ ​របស់​ពួកគាត់​ទេ គឺ​មាន​ការលំបាក​ហើយ ពីព្រោះថា បើ​ទឹកទន្លេ​ឡើង​តូច គឺ​មិនបាន​នាំ​ដីល្បាប់​គ្រប់គ្រាន់ សម្រាប់​ការងារ​បង្កបង្កើនផល ​របស់​ពួកគាត់​នោះឡើយ ​ក្រៅពីនោះ វា​ធ្វើ​ឲ្យ​ដី​រឹង លំបាក​ភ្ជួរ​រាស់ សំបូរ​ស្មៅ និង​កើត​សត្វ​ចង្រៃ​ច្រើនទៀតផង ។

បើ​យោង​តាម​របាយការណ៍ របស់ លោក អ៊ុម វិបុល ប្រធាន​មន្ទីរ​ធនធានទឹក ​និង​ឧតុនិយម​ខេត្តកំពង់ចាម ​បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១​នេះ ស្ថានភាព​កម្ពស់​ទឹកទន្លេ​មេគង្គ បាន​បន្ត​ហក់​ឡើង​សារជាថ្មី ដល់​កម្ពស់ ១១,៦០​ម៉ែត្រ ធៀប​ទៅ​នឹង​ថ្ងៃ​ម្សិលមិញ​ទឹក​ឡើង ០,៦៥​ម៉ែត្រ បើ​ធៀប​ទៅនឹង​កម្រិត​កម្ពស់​ទឹក ក្នុង​ឆ្នាំ​២០២០ មាន​កម្ពស់ ១១,៩៥​ម៉ែត្រ ។ ដោយឡែក បើ​ធៀប​ទៅ​នឹង​កម្រិត​ទឹកទន្លេ​មេគង្គ ខេត្តកំពង់ចាម ស្ថិតនៅ​ចំណុច​ប្រកាសអាសន្ន មាន​កម្ពស់ ១៥,២០​ម៉ែត្រ ឯណោះ ។

បើ​យោង​តាម​ការព្យាករណ៍ ​របស់​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម បាន​បញ្ជាក់ថា ​នៅ​ថ្ងៃទី​២០ និង​២១ ខែតុលា ឆ្នាំ​២០២១ នេះ ទឹកទន្លេ​មេគង្គ ខេត្តកំពង់ចាម ​នៅតែ​បន្ត​ឡើង បន្ត​ថែមទៀត ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm