រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំត្រៀមការការពារសន្តិសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក

2024/11/12 11:31:01 pm        145

រដ្ឋបាលខណ្ឌបឹងកេងកង បើកកិច្ចប្រជុំគណះបញ្ជាការឯកភាព ត្រៀមការការពារ​សន្តិសុខ​សុវត្ថិភាពជូនពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលនៅបាំងតែ២ថ្ងៃទៀតប៉ុណ្ណោះ នឹងចូលមកដល់ ។

កិច្ចប្រជុំនេះធ្វើឡើង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមានដឹកនាំប្រជុំ​ដោយលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងមានការចូលរួមពីលោកលោកស្រីជាអភិបាលរងខណ្ឌ , លោកអធិការនគរបាល , លោកមេបញ្ជាការកងរាជអាវុធហត្ថ , ចៅសង្កាត់ទាំង០៧ ក្នុងមូលដ្ឋាន រួមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។

លោកសុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ឱ្យដឹងថា ៖ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងមានការរៀបចំពិធីអាធិកអាធ័ម និងធំ ជាងឆ្នាំៗកន្លងទៅ ដែលជាកត្តាត្រូវឱ្យអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ជាចាំបាច់បំផុត លើបញ្ហាសន្តិសុខសុវត្ថិភាពរបស់ពលរដ្ឋ និងថ្នាក់ដឹកនាំ ក្នុងរង្វង់ទីតាំងប្រារព្ធពិធី ។

លោកអភិបាល ណែនាំដល់កម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យ និងសង្កេត ឱ្យបានល្អិតល្អន់ តាមគោលដៅត្រួតពិនិត្យរបស់ខ្លួន និងបង្កាឱ្យបាននូវរាល់សកម្មភាពទាំងឡាយណា ដែលប៉ុងប៉ងទុច្ចរិត បង្កចលាចល ។

លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានបញ្ជាក់ថា ៖ លោកបានប្រើប្រាស់កម្លាំងទូទាំងខណ្ឌតែម្តង សម្រាប់ការការពារ ដោយកម្លាំងបានបែកចែងជា២ គឺទី១កម្លាំងចំហរ ដែលត្រៀមការពារគោលដៅបិទខ្ទប់ , ត្រៀមឈរសម្រួលចរាចរណ៍ និងការពារសន្តិសុខ ។ ដោយឡែក កម្លាំងទី២ គឺជាកម្លាំងសម្ងាត់ ដែលត្រៀមតាមដានរាល់មនុស្ស ឬសកម្មភាពដែលឡាយណា ដែលសមត្ថកិច្ចមានការសង្ស័យ គឺនឹងត្រូវកំណត់បាន ក្នុងករណីប៉ុនប៉ងប្រព្រឹត្តិសកម្មភាពអសន្តិសុខ ណាមួយនោះ ។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នឹងប្រារព្ធឡើងរយះពេល០៣ថ្ងៃ គឺនៅថ្ងៃទី១៤ , ១៥ , ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ។ ឆ្នាំនេះដែរ មានទូកង សរុបចំនួន៣៤៦ទូក បានចុះឈ្មោះចូលរួមប្រណាំង ដោយកីឡាករសរុបជាង២ម៉ឺននាក់ ៕ លីហេង

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm