សម្ដេចធិបតីធានាដល់អ្នកវិនិយោគបរទេសថា កម្ពុជាមានបរិយាកាសសុវត្ថិភាព និងស្ថិរភាពសម្រាប់ការវិនិយោគ

2024/11/13 12:08:50 am        222

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ធានាដល់អ្នកវិនិយោគបរទេសថា កម្ពុជាមានបរិយាកាសសុវត្ថិភាព និងស្ថិរភាពសម្រាប់ការវិនិយោគ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោកនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា វិនិយោគិនពិតជាត្រូវការនូវបរិយាកាសវិនិយោគមួយដែលប្រកបដោយស្ថិរភាព និងសុខសន្តិភាព ជាពិសេសវិនិយោគិនបរទេស នៅក្នុងចំណុចនេះ សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាមានបរិយាកាសល្អនៅក្នុងការបោះទុនវិនិយោគ ចំនួន ៣ ចំណុចសំខាន់ៗ ដែលក្នុងនោះមានដូចជា កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងសុខសន្តិភាព ហើយថែមទាំងធានាបាននូវសុខសុវត្ថិភាពដល់វិនិយោគិនទាំងអស់រួមទាំងទេសចរផងដែរ។ ទី២ កម្ពុជាជាប្រទេសដែលបានដាក់ឱ្យមានប្រព័ន្ធម៉ាក្រូសេដ្ឋកិច្ចដែលផ្ដល់នូវឱកាសវិនិយោ គច្រើនដល់វិនិយោគិន និងទី៣ កម្ពុជាបានកែសម្រួលច្បាប់វិនិយោគ និងលក្ខខណ្ឌវិនិយោគនានា ដើម្បីបង្កភាពកាន់តែងាយស្រួលដល់វិនិយោគិន។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសបើកចំហ និងមានលក្ខខណ្ឌវិនិយោគងាយស្រួល ហេតុនេះ សម្ដេចសង្ឃឹមថា ជំនួបជាមួយវិនិយោគិនត្រកូលលីនពិភពលោកនៅថ្ងៃនេះ វិនិយោគិនទាំងអស់នឹងនាំអ្នកវិនិយោគមកបណ្ដាក់ទុននៅកម្ពុជាឱ្យបានកាន់ តែច្រើនថែមទៀត។

សូមបញ្ជាក់ថា សមាគមពាណិជ្ជកម្មត្រកូលលីននៅកម្ពុជា បានរៀបចំពិធីនេះឡើង ក្នុងគោលបំណង៣សំខាន់ ទី១៖ កៀរគរនូវវិនិយោគគិនក្រៅប្រទេស ឲ្យបានមកមើលឃើញ និងដឹងពីសក្តានុពល និងឱកាសវិនិយោគថ្មីក្នុងប្រទេសកម្ពុជានាបច្ចុប្បន្ន។ ថ្វីត្បិតតែការដាក់ឈ្មោះថា ត្រកូលលីន ក៏ពិតមែន ប៉ុន្តែនៅក្នុងមហាសន្និបាតនេះ គឺមានវិនិយោគគិនក្រៅប្រទេស និងក្នុងប្រទេស ចូលរួមក្រៅពីត្រកូលលីនផងដែរ។ ទី២៖ ដោយសារតែថ្នាក់ដឹកនាំ និងសមាជិកសមាជិការរបស់សមាគម គឺសុទ្ធសឹងតែចេះ៣ ភាសា ហើយក៏មានបទពិសោធន៍ ក្នុងការប្រកបការងាររកស៊ីជាមួយជនបរទេសជាច្រើន និងជាយូរមកហើយ ជាពិសេសគឺជាមួយ ជនជាតិចិន ហើយក៏យល់ពីបរិបទ​នៃសង្គមខ្មែរនាពេលបច្ចុប្បន្ន និងពីមុនផងដែរ ដូច្នេះចង់ឲ្យវិនិយោគគិនដែលឆ្លងកាត់តាមសមាគម ចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា និងវិនិយោគគិនដែលបានមកវិនិយោគ ក្នុងប្រទេសកម្ពុជារួចមកហើយ ទី៣៖ ដោយមើលឃើញពីការលាបពណ៌មូលបង្កាច់បង្អួចពីប្រទេសកម្ពុជា តាមរយៈវីដេអូមិនពិត ឬប្រឌិត ដោយចោទថាប្រទេសកម្ពុជា គឺជាប្រទេសដែលគ្មានសុខសុវត្ថិភាព និងជាទីកន្លែង នៃការប្រមូលផ្តុំនូវពួកក្រុមប្រកបរបរ ខុសច្បាប់ជាច្រើន ដោយមូលហេតុនេះហើយធ្វើឲ្យវិស័យទេសចរណ៍ និងការវិនិយោគក្នុងប្រទេសកម្ពុជារងនូវផលប៉ះពាល់ជាខ្លាំង ទើបសមាគមមានបំណង និងគំនិតក្នុងការចូលរួមលុបបំបាត់ និងបង្ហាញទៅសាធារណជននៅ ក្រៅប្រទេសជាពិសេស គឺប្រទេសសឹង្ហបុរី ម៉ាឡេស៊ី និងចិនឲ្យមើលឃើញ និងបានដឹងពីទិដ្ឋភាពជាក់ស្ដែង និងពិតប្រាកដរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

សូមជម្រាបថា នៅព្រឹកមិញនេះ ក៏មានការរៀបចំកម្មវិធីប្រកាសចូលកាន់តំណែងរបស់ថ្នាក់ដឹកនាំ នៃសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក និងសមាគមពាណិជ្ជកម្ម ត្រកូលលីន នៅកម្ពុជា និងការប្រកាសពីសភាពាណិជ្ជកម្ម ត្រកូលលីន ពិភពលោក ក្នុងការប្រគល់សិទ្ធិដល់​សមាគមពាណិជ្ជកម្ម ត្រកូលលីន នៅកម្ពុជា ក្នុងការរៀបចំនូវ App សម្រាប់ផ្តល់ជូនទៅសមាជិក សមាជិការបស់ ​សភាពាណិជ្ជកម្មពិភពលោកទាំង១៥ប្រទេស និង៣៦ការិយាល័យប្រើប្រាស់​ក្នុងគោលបំណងផ្គូរផ្គង និងជំរុញនូវអាជីវកម្ម និងពាណិជ្ជកម្មរបស់សមាជិក សមាជិកាផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm